header ads

Sponsor

រិទ្ធី

នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានចូលរួមពិធីអបអរសាទរដល់ខួបលើកទី៧០ឆ្នាំ នៃថ្ងៃបង្កើតកងទ័ពប្រជាជនឡាវ ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅកម្ពុជា​ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ នេះបើយោងតាមការហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ។

ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បង្ហាញចំណាប់អារ​ម្មណ៍ និងបានវាយតម្លៃខ្ពស់នូវរាល់សមិទ្ធិផលទាំងឡាយ ដែលកងទ័ព និងប្រជាជនឡាវ សម្រេចបានរយៈពេល៧០ឆ្នាំ កន្លងមកនេះ ក្នុងបុព្វហេតុតស៊ូការពារបូរណភាពទឹកដីដ៏បវរ និងបន្តការកសាងកងទ័ពឱ្យក្លាយជាកងទ័ពខ្លាំងរឹងមាំ ទំនើបទាន់សម័យ ជាកម្លាំងបង្គោលក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ធ្វើឱ្យកិត្យានុភាពរបស់កងទ័ពប្រជាជនឡាវ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែលេខធ្លោ ក្នុងតំបន់និងលើឆាកអន្តរជាតិ។

អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា៖ កងទ័ពនៃប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ ជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក តាំងតែពីអតីតកាលរហូតដល់បច្ចុប្បន្នក៏នៅតែបន្តពង្រឹងពង្រីកបន្ថែមទៀត នូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលជាប្រពៃណីដ៏ល្អផូរផង់យូរលង់ណាស់មកហើយរវាងកងទ័ព ប្រជាជននៃប្រទេសយើងឱ្យកាន់តែរឹងមាំស្ថិតស្ថេរ ជារៀងរហូត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post