header ads

Sponsor

ខេត្តស្វាយរៀង ៖ ដូចជាយូរណាស់ហើយសម្រាប់ផ្លូវមួយនេះ មិនឃើញមានដំណោះស្រាយសោះ ផ្លូវ​ប្រវែង​១០០​ម៉ែត្រ ចាប់ពីម្ដុំ​មុខ​កាស៊ីណូ សៀង​ហៃ ឆ្ពោះទៅ​ច្រកព្រំដែន​ទ្វេភាគីសំរោង ស្ថិតនៅក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បានបាក់ស្រុត​ខូច​ក្លាយជា​ថ្លុក​ដក់ទឹកដូចជាស្រះចិញ្ចឹម​ត្រីទៅហើយ ដោយសារ​គ្មាន​លូបង្ហូរទឹកចេញ ថែម​ទាំង​មានទឹក​ហូរ​ចេញ​មក​ពី​តាម​ផ្ទះ​ប្រជាពលរដ្ឋដែល​សង់​អម​តាម​បណ្តោយ​ដងផ្លូវលើកផ្ទះខ្ពស់់ជាងផ្លូវ និង​យក​ចំណី​ផ្លូវ ធ្វើ​ជា​កន្លែង​លក់ដូរ  ធ្វើ​ឲ្យ​ដងផ្លូវ​ខូច​ខាតក្លាយជា​រណ្តៅ​ដក់​ទឹក ខួបប្រាំង ខួបវស្សា ។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ ក៏​ដូច​ជា​មហាជន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​បាន​សំណូមពរ​ជាច្រើនដងច្រើនលើកច្រើនសារណាស់មកហើយ សុំអោយអាជ្ញាធរ​ឃុំ​សំរោង និង​អាជ្ញាធរ​ស្រុក​ច​ន្ទ្រា មេត្តា​ចុះ​មក​ពិនិត្យ​មើលផ្លូវ​មួយ​ខ្សែ​នេះ និងជួយជួសជុលអោយប្រជាពលរដ្ឋផង​លោក ។
ហើយការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នេះ​ធ្វើ​ឡើង​នៅ​រសៀល ថ្ងៃ​ទី​២៣ ខែមក​រា ឆ្នាំ​២០១៩ នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​នគ​បាល ឃុំ​សំរោង​បាន​ឲ្យ​ដឹង​ថា៖ ផ្លូវ​ក្នុង​ឃុំ​សំរោង ត្រូវ​បាន​រាជរដ្ឋាភិបាល​ឲ្យ​កង​វិស្វកម្ម​អគ្គនាយកដ្ឋាន​វិស្វកម្ម នៃ​កង​យោធពលខេមរភូមិន្ទ​សាងសង់​ជា​ផ្លូវ​ក្រាល​កៅស៊ូ រួម​ទាំង​ផ្លូវ​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគីសំរោង គឺ​បានក្រាល​កៅស៊ូ​អស់ហើយ​នៅ​សល់​តែ​ប្រវែង​៥០០​ម៉ែត្រ នៅ​ខាងកើត​កាស៊ីណូ​សៀង​ហៃ ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​សំរោង ដែលកង​វិស្វកម្ម​មិន​ទាន់ធ្វើ ។
មកពីម្ចាស់​កាស៊ីណូ​គេ​លើកថ្នល់​នៅ​មុខ​កាស៊ីណូ​ខ្ពស់​ខាងលិច​ខាងកើត ទើប​ធ្វើអោយមុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាប​ជាង ក្លាយទៅជា​ថ្លុក​ទឹក​បែបនេះ  ហើយដោយ​សាងសង់ផ្ទះ​អម​សងខាង​ផ្លូវ​សង់​ខ្ពស់​ជាង​ផ្លូវ និង​គ្មាន​ប្រ​ព​ន្ធ័​លូ​បង្ហូរទឹក​ចេញ​ផង បណ្តាល​ឲ្យ​ទឹក​ប្រើប្រាស់​តាម​ផ្ទះ​ហូរ​ចាក់ មក​លើ​ថ្នល់​ដក់ទឹក ហើយ​គួប​ផ្សំ​រថយន្ត​ធំៗបើក​ឆ្លងកាត់​ទៀត ធ្វើ​ឲ្យ​បាក់​ស្រុត​កាន់តែ​ជ្រៅ ធ្វើ​ឲ្យ​ពិបាក ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។

ទាក់ទិននិងរឿងរ៉ាវនេះដែរ លោក ងួន រាំ អភិបាលស្រុកចន្រ្ទា បានអោយអង្គភាពយើងដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ថា៖ បញ្ហានេះគាត់បានដឹងយូរណាស់មកហើយ រួចក៏បានចុះទៅពិនិត្យរួចហើយដែរ អាជ្ញាធរស្រុកចន្រ្ទា កំពុងតែរៀបចំប្រព័ន្ធលូបានខ្លះៗហើយដែរ ប៉ុន្តែនៅមានបញ្ហាតិចតូចដែរម្ចាស់ផ្ទះមួយចំនួនមិនព្រមសហការជាមួយអាជ្ញាធរ មិនអោយជីកដីដាក់លូ សម្រាប់បង្ហូរទឹក។
រឺឯម្ចាស់​កាស៊ីណូ​ទាំងនោះ​វិញចាក់​ដី​លើកថ្នល់ និង​ចាក់​រសាប​នៅ​ខាង​មុខ​កាស៊ីណូ​របស់​ខ្លួនខ្ពស់ជាងផ្លូវ ទើប​ធ្វើ​ឲ្យ​ថ្នល់​ដែល​នៅ​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​កណ្តាលក្លាយជា​រណ្តៅ​ដក់​ទឹក និងខូចខាតយ៉ាងនេះ ។

លោក ងួន រាំ ក៏បានអោយដឹងបន្ថែមបន្តថា៖ ចំពោះបញ្ហាផ្លូវវិញដែល ខាងអាជ្ញាធរយើងពុំទាន់មានគំរោងធ្វើនិងជួសជុលនោះទេ ព្រោះរឿងផ្លូវនេះទាក់ទងនិងមន្ទីរសាធារណៈការនិងដឹកជញ្ជូន ជាអ្នកធ្វើផ្លូវនេះ។ ហើយអាជ្ញាធរស្រុកក៏និងរៀបចំគិតគូររឿងនេះដែល! រួចលោកក៏បិទទូរស័ព្ទបាត់ទៅ ។

​ចំពោះ​ស្ថានភាព​នៅ​ទីនោះ មើលទៅ​ឃើញ​គគ្រិច ផ្លូវ​លិច​ទឹក ម្យ៉ាងទៀត​មាន​ភាព​រញ៉េរញ៉ៃ ដោយ​មិនមាន​កិច្ច​អន្តរាគមន៍ ណែនាំ ឬ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ នៅ​ទី​នោះសោះឡើយ ។​
លោក ងួន រាំ ជាអភិបាលស្រុក​ចន្ទ្រា មិនទាន់​បង្ហាញ​ពីការអន្តរាគមន៍​បែបណា ចំពោះ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ទឹក​លិច​ផ្លូវ ភាព​រញ៉េរញ៉ៃ នៅតាម​ដងផ្លូវ ក្នុងស្រុក​ចន្ទ្រា​នៅឡើយ​ទេ​។

​សូមបញ្ជាក់ថា៖ នៅ​តំបន់ដែលមាន​ផ្លូវ​លិច​ទឹក​នោះ គឺជា​
ទីប្រជុំជន​សំរោង ដែលមាន​កាស៊ីណូ​ចំនួន​៩​កន្លែង កំពុង​ដំណើរការ​ប្រកប​មុខរបរ ហើយជាតំបន់​ព្រំដែន​ចេញ​-​ចូល​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែលមាន​ភ្ញៀវ​ចេញចូល​ច្រើនផងដែរ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post