header ads

Sponsor

ភ្នំពេញៈ បុរសជនជាតិហ្វាំងឡង់ម្នាក់ ព្រោះតែការប្រើប្រាស់ថ្នាំញៀនលើសកម្រិត បណ្តាលឲ្យគាំងបេះស្លាប់ បង្កជាការភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំរកា សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧៖០០នាទីព្រឹក នៅក្នុងផ្ទះសំណាក់យីហោ “លេខ១០” ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងបន្ទប់លេខ២១៨ ជាន់ទី២។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ RANTONEN ARTO SAMULI ភេទប្រុស អាយុ៤២ឆ្នាំ កើតថ្ងៃទី 12-03-1976 កាន់លិខិតឆ្លងដែនលេខ PK3593595 ស្នាក់នៅបណ្តោះអាសន្នផ្ទះសំណាក់កើតហេតុ។

បើតាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានមកជួលបន្ទប់ផ្ទះសំណាក់យីហោ “លេខ១០” ស្នាក់នៅជាមួយប្រពន្ធរបស់ខ្លួន ដើម្បីព្រឹកឡើងបន្តដំណើរទៅខេត្តកំពង់ចាម ស្រាប់តែព្រឹកឡើងថ្ងៃទី៣ ខែមករា វេលាម៉ោង៧និង០០នាទី ប្រពន្ធរបស់ជនរងគ្រោះបានផ្អើលឆោឡោដោយសារតែប្តីរបស់ខ្លួនបានស្លាប់។ ភ្លាមៗនោះ ម្ចាស់ផ្ទះសំណាក់ខាងលើ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យសាកសពនៅកន្លែងកើតហេតុផងដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងលោកគ្រូជំនាញដើម្បីចុះមកធ្វើការពិនិត្យឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះខាងលើនេះ ព្រោះតែការប្រើប្រាស់ថ្នាំញៀនប្រភេទបេតំហ្វេតាម៉ីនលើសកម្រិតទើបបណ្តាលឲ្យគាំងបេះដូងតែម្តង។

បច្ចុប្បន្ន សពបានបញ្ជូនទៅតម្កល់នៅវត្តស្ទឹងមានជ័យ។ ចំណែកឯសម្ភារៈរបស់ជនរងគ្រោះបានប្រគល់ជូនខាងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីដើម្បីរក្សាទុក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post