header ads

Sponsor

រតនគិរីៈ ស្ត្រីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីឈឺពោះឆ្លងទន្លេ តែ​ទារកស្លាប់ក្នុងពោះមុនសម្រាល​​ ទើប​បណ្តាលឲ្យ​ស្លាប់ទាំងម្តាយ កាលពី​វេលាម៉ោង២៖៣០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅក្នុង​មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

សពឈ្មោះ ចិត្ត កុឡាប អាយុ២១ឆ្នាំ ជនជាតិទំពួន  មានទីលំនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភព័ត៌មាន​ពីក្រុមគ្រួសារ បានឲ្យដឹងថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ស្រ្តីជាជនរងគ្រោះឈឺពោះឆ្លងទន្លេ​ មានលក្ខណៈមិនប្រក្រតី ហើយ​ក៏បានប្តីនិងសាច់ញាតិដឹកទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ពេលទៅដល់ ពេទ្យពិនិត្យដឹងថា ទារកបានស្លាប់ក្នុងពោះ ក៏ចាក់ថ្នាំអោយសពទារកកើត។ ពេលសម្រាលរួច សុខភាពរបស់ម្តាយចុះខ្សោយ (មានប្រវត្តិជំងឺ​ក្រពេះ) បាយទឹកមិនបាន ក៏បានស្លាប់នៅថ្ងៃម៉ោងកើតហេតុខាងលើ។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ឃុំសេដា បានធ្វើកំណត់ហេតុប្រគល់សព ជូនប្តីនិងសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post