(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនារី និងអតីតនារីជានិវត្តន៍ជន ដើម្បីអបអរសាទរខួបលើកទី៤០ នៃការបង្កើត សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះ ស្នាដៃការងាររបស់បងប្អូននារី ដោយអ្នកខ្លះបានពលីជីវិត ខ្លះពិការ ខ្លះមេម៉ាយ ក្នុងន័យការពារបូរណភាទឹកដី ដោយបានយកអស់ស្មារតី ដោយការទទួលខុសត្រូវខ្ពស់ យកអស់ កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច ទទួលបានជោគជ័យ ក្នុងនាមជាបុគ្គលិកសមាគម និងរាជរដ្ឋាភិបាល បានប្រគល់ជូន ហើយទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ នាពេលកន្លងមក រយៈពេល៤០ឆ្នាំ សមាគមនារីកម្ពុជា បានចាក់ឫសយ៉ាងជ្រៅទៅក្នុងស្រទាប់មហាជនហើយបានដើរតួនាទីយ៉ាងសំខាន់ សក្កិសមជាអ្នកតំណាងអោយផលប្រយោជន៍ របស់នារីនិងកុមារនិងការផ្តល់កិត្តិយសដោយចាត់ទុកនារីជាដៃគូរដែលពុំអាចខ្វះបានក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ។
ដោយឡែកសម្រាប់ខេត្តស្វាយរៀងនារីក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងនិងស្តាប្រទេសជាតិដែលសល់ពីផេះផង់ពីរបបប្រល័យពូជសាសន៍ប៉ុលពត អោយមានការរីកចម្រើនលើគ្រប់វិស័យ ហើយក្នុងនោះនារីបានចូលរួមដោះមីនដែលសល់ពីសង្គ្រាមទទួលបានជោគជ័យ ជាទីបញ្ចប់ លោកជំទាវក៏បានធ្វើការផ្សព្វផ្សាយអនុសាសន៍ទាំង ១១ចំណុច ដែលជាលទ្ធផលដែល បានមកពីសន្និបាត គណៈកម្មាធិការកណ្តាល លើកទី ៤១ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗ ៕ ដោយ៖ស្វាយរៀង