header ads

Sponsor

សៀមរាបៈ រយៈពេលពេញ១ឆ្នាំ ២០១៨កន្លងមកនេះ កម្ពុជាទទួលបានចំណូលចំនួន១១៦.៦៤លានដុល្លារអាមេរិក ពីការលក់បណ្ណឲ្យភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរវត្ដ ដែលចំណូលនេះ បានកើនឡើង៨ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ចុះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ឲ្យដឹងទៀតថា នៅឆ្នាំ២០១៨ កន្លងមកនេះ មានភ្ញៀវបរទេសចំនួន២,៥៩០,៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង៥.៤៥ភាគរយ​ បើប្រៀបធៀបនឹងឆ្នាំ២០១៧។

ដោយឡែក​ ចំណូលជាង១១៦លានដុល្លារ ដែលបានពីការលក់បណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន ៥,១៨១,៦៣០ដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post