header ads

Sponsor

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានម្ចាស់ផ្ទះចាប់ប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោយរូបគេផ្លោះរបង ប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១០យប់ថ្ងៃអាទិត្យ ១កើត ខែបស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៨៧ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ៅ  វិរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ព្រមទាំងដកវត្ថុតាងទូរស័ព្ទដៃមួយគ្រឿងម៉ាក IPHONE ពណ៌ផ្កាឈូក និងលុយខ្មែរចំនួន២២,៦០០រៀល(ពីរម៉ឺនពីរពាន់ប្រាំមួយរៀល)។ ចំណែកជនរងគ្រោះឈ្មោះ ឡោន លួន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយាមផ្ទះ ស្នាក់នៅផ្ទះលេខ៣៨៧ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមអ្នកយាមកាមផ្ទះខាងលើនេះ បានឲ្យដឹងថា នៅវេលាម៉ោង៩៖៤០នាទីយប់ថ្ងៃខាងលើ គាត់កំពុងយាមនៅផ្ទះលេខ៣៨៧ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅផ្នែកខាងក្រោយ ពេលនោះក៏លឺសូរសំឡេងនៅលើដំបូលរោងបាយ ជនរងគ្រោះបានចេញមកមើល ស្រាប់តែឃើញជនសង្ស័យ កំពុងដើរសួតាមរបងតោងឡើងលើផ្ទះធំ ក៏បានស្រែកផ្អើលឆោឡោចោរៗ នាំគ្នាដេញចាប់បានធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post