header ads

Sponsor

ស្វាយរៀងៈ ស្រូវចម្រុះគ្រប់ប្រភេទ ត្រូវប្រឈមទៅនឹងធ្លាក់តម្លៃបន្តិច ខណៈដែលទីផ្សារ វៀតណាម នៅតាមបណ្តោលព្រំដែន ទិញមានកំណត់នោះ ។

បើតាមលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានប្រាប់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រូវចម្រុះ នៅក្នុងខេត្ត និង ស្រូវនាំចូលមកពីខេត្តជិតៗ ឆ្លងកាត់ខេត្តស្វាយរៀង យកលក់នៅទីផ្សារវៀតណាមតាម បណ្តោយព្រំដែន ត្រូវប្រឈមនឹងតម្លៃបន្តិច ខណៈដែល​ឈ្មួញវៀតណាមទិញមានកំណត់ ។

លោកបន្តថា ស្រូវចម្រុះ និងស្រូវសើម កាលពីរដូវចម្រូត ដើមរដូវក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ នៅទីផ្សារ​វៀតណាម តម្លៃស្រូវហក់ឡើងពី ៨៨០ទៅ៩០០រៀល តែមកដល់ពាក់កណ្តាល ខែមករា ឆ្នាំ២០១៩នេះ ស្រូវចម្រុះ នៅទីផ្សារព្រំដែនវៀត​ណាម ធ្លាក់ថ្លៃយ៉ាងគំហុក នៅសល់តែតម្លៃជាង៧០០រៀលតែប៉ុណ្ណោះ តែបើយើងនៅតែ​បន្តទាមទារតម្លៃបានខ្ពស់ជាងនេះ​បន្តិចស្រូវ និងអាចធ្លាក់ថ្លៃទៀតដោយស្រូវខូចគុណភាព ព្រោះការនាំស្រូវ​យកមកលក់នេះជាស្រូវសើម ហើយប្រើពេលយូរ ។

បើតាមលោក ប៉ែន សំណាង ហៅ (ពុយ )រស់នៅភូមិ កោះត្រាច ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងបានប្រាប់ ថា នៅ​ពេលលោកដឹកស្រូវទៅលក់នៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ថា ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ​ ស្រូវចុះថោក​ខ្លាំងណាស់ ខណៈដែលឆ្នាំមុន រយះពេលដូចគ្នា ស្រូវមានតម្លៃខ្ពស់ លក់បានចំណេញច្រើនគួរសម សម្រាប់អ្នកមានសម្ភារកសិកម្មប្រើប្រាស់ និងដីធ្វើស្រែ តែបើអ្នកគ្មានមធ្យោបាយធ្វើ រួមនឹងជួលដី គឺគ្មានបានចំណេញ និងហូបទេ ដូចនេះ ក្នុងនាមខ្ញុំប្រជាកសិករសុំឲ្យអាជ្ញាធរជួយរកទីផ្សារ និងសុំឲ្យក្រុមជំនាញមួយចំនួន កុំបន្តយកលុយបាយ ឬលុយទឹកតែច្រើនពេក​ ដើម្បីបើកឱកាសឲ្យឈ្មួញ​ចូលទិញស្រូវ​ឲ្យ​មានតម្លៃឡើងវិញ ។

តាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ថាក្នុងរយះពេល ១ខែ មករា នេះខេត្តបានចរាចរស្រូវមិនផ្លូវការចេញទៅលក់ចំនួន ១៥២.១០០ តោន តាមច្រកចំនួន ៣ គឺច្រកក្រសាំងជ្រំ ក្រាំងលាវ ក្នុងស្រុកស្វាយជ្រំ ច្រក ព្រៃវល្លិ៍ ស្រុកកំពង់រោទ៍ និងច្រកដូង ស្រុករមាសហែក ។

ទាក់ទងទៅនឹងការស្នើសុំរបស់ពលរដ្ឋឲ្យអាជ្ញាធរជួយរកទីផ្សារស្រូវនោះ លោកប្រធានមន្ទីរពាណិជ្ជកម្ម មាឃ ឆវណ្ណរុណ បានបញ្ជាក់ថា បញ្ហាទីផ្សារស្រូវ នៅក្នុងខេត្ត គឺពឹងផ្អែកទាំងស្រុងទៅលើទីផ្សារវៀតណាម ដោយនៅកម្ពជា និងដោយ​ឡែកនៅខេត្តស្វាយរៀងមិនមានសហគមន៍ធំៗដើម្បីប្រមូលទិញស្រូវពលរដ្ឋអស់ទេ មានការទិញដែរ តែយើងទិញមានកំណត់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post