header ads

Sponsor

កំពង់ចាមៈ អគ្គិភ័យមួយ បានឆាប​ឆេះផ្ទះពលរដ្ឋមួយខ្នងអស់​ទាំងស្រុង កាលពីវេលា៩៖១៥នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ស្ថិតភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្រោយពីទទួលបានព័ត៌មាន លោកអធិការនគរបាលស្រុកចំការលើ បានដឹកនាំកម្លាំង និងបានបញ្ចេញរថយន្ដពន្លត់អគ្គិ​ភ័យ របស់អធិការដ្ឋាន ១គ្រឿង ចុះទៅកន្លែងកើតហេតុ។ លោក​អធិការស្រុកចំការលើ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ដ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យ​រថយន្ដពន្លត់អគ្គិ​ភ័យ របស់ស្នងការដ្ឋានខេត្ត ១គ្រឿង ,អធិការដ្ឋានស្រុកកំពង់សៀម ១គ្រឿង និងរបស់អធិការដ្ឋានស្រុកស្ទឹងត្រង់ ១ គ្រឿង ដើម្បីការពារកុំអោយរាលដាលទៅផ្ទះផ្សេងទៀត។

ហេតុការណ៍នេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៤ គ្រឿង អស់ទឹកចំនួន ៦ រថយន្ដ *(អធិការដ្ឋានស្រុកចំការលើ១គ្រឿង អស់ទឹក ៣រថយន្ដ, ស្នងការដ្ឋាន១គ្រឿងអស់ទឹក ១ រថយន្ដ, ស្រុកកំពង់សៀម១គ្រឿងអស់ទឹក ១ រថយន្ដ និងស្រុកស្ទឹងត្រង់ ១ គ្រឿង អស់ទឹក ១​ រថយន្ដ) ទើបរលត់អស់នៅវេលាម៉ោង១២នាថ្ងៃខែឆ្នាំដដែល។

ម្ចាស់​ផ្ទះ ដែលឆាបឆេះ​នោះឈ្មោះ វេង ងាន់សេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។ ករណីនេះ បណ្តាលឲ្យ​របួសមនុស្សកំរិតស្រាល ចំនួន ២នាក់ ដោយសាររលាកអណ្ដាតភ្លើង ១.ឈ្មោះ សឹប គឹមស៊ី ភេទស្រី អាយុ៦៤ឆ្នាំ (ជាម្ដាយ) ២.ឈ្មោះ អែន ស្រីទូច ភេទស្រី អាយុ ៣៤ ឆ្នាំ (ជាកូន) ហើយផ្ទះឆាប​ឆេះនោះមាន​ទំហំ ៦ម៉ែត្រ x ១៤ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ថ្មខាងក្រោម។

សម្ភារៈបាត់បង់រួម​មាន ៖ ប្រាក់៣០ម៉ឺនរៀល, ក្រែ៣,ទូខោអាវ៥ ម៉ាស៊ីនបោកខោអាវ១ ទូទឹកកក១ ស្រូវ១៥បេ ទូរទស្សន៍ ៣គ្រឿង ។ មូលហេតុបណ្តាលមកពីភ្លើងធូប អុចថ្ងៃសីល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post