header ads

Sponsor

ភ្នំពេញៈ ឃ្លាំងស្តុបខោអាវជជុះចំនួន២ឃ្លាំង ត្រូវបាអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ​កាលពីវេលាម៉ោង១៖១៥នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩ ភូមិព្រែកទាល់ ក្រុមទី៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ម្ចាស់ឃ្លាំង​ឈ្មោះ ហេង ឆាយ ភេទ ប្រុស អាយុ៧១ឆ្នាំ ។ ក្នុងការពន្លត់នេះផងដែរ ក្រុមការងារបង្ការពន្លត់អគ្គិ​ភ័យរបស់ស្នងការរាជធានីភ្នំពេញ បានប្រើឡានទឹកក្នុងការបាញ់ពន្លត់លើឃ្លាំងស្តុកខោអាវជជុះនេះ គឺត្រូវប្រើឡានអគ្គស្នងការរាជធានីភ្នំពេញអស់៨គ្រឿងនិង ប្រើទឹកអស់២០ជើង រួមទាំងឡាន របស់បញ្ជាការអាវុធហត្ថរាជធានីភ្នំពេញចំនួន ៣គ្រឿង ស្មើនឹង៣ជើងឡានទឹក សរុបទាំងអស់ចំនួន ១១គ្រឿង ប្រើប្រាស់អស់ទឹក ២៣ជើងឡានទឹក ។

ក្នុងការចុះជួយអន្តរាគមន៍ក្នុងការបាញ់ពន្លត់ឃ្លាំងស្តុកខោអាវជជុះនេះដែរ ក៏មានឃើញវត្តមាន លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយក្នុងមូលដ្ឋានខណ្ឌមានជ័យ។​ លោក តេង ស៊ីណូ អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ។​ លោក សេង ស៊ី វណ្ណថា ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី២។ លោកវរសេនីយ៍​ឯក ព្រហ្ម យ៉ត ប្រធានការិយាល័យ បង្ការទប់ស្កាត់ ពន្លត់អគ្គិភ័យ នៃនាយកដ្ឋាននរគបាលរាជធានីភ្នំពេញ ។ លោក ណេង សាមឿន ប៉ុស្តិ៍ស្ទឹងមានជ័យ ២ ។ លោក មេភូមិ ព្រែកទាល់ ។ លោក ឡេង ចន្ទ័សុភក្ត្រា ប្រធានសន្តិសុខខណ្ឌ រួមទាំងកម្លាំង​ប្រជាការពារខណ្ឌ។

ចំពោះឃ្លាំងដែលឆាបឆេះនោះ​មានទំហំ ប្រវែង ៤x៨ ស្មើនឹង ៣២ ម៉ែត្រការ៉េ ដែលមានលេខឃ្លាំង៣១១។ ក្នុងការអន្តរាគមន៍​ពន្លត់អគ្គីភ័យនេះ ត្រូវបានគ្រប់គ្រងស្ថានការបាន១០០ភាគ​រយរលត់ទៅវិញនៅវេលាម៉ោង ៣រំលងអធ្រាត្រ​នាថ្ងៃខែឆ្នាំដដែល។

តាមការឆ្លើយបំភ្លឺពីសំណាក់ម្ចាស់ឃ្លាំង មូលហេតុបណ្តាលអោយមានការឆាបឆេះនេះមកពីឆ្លងចរន្តអគ្គីសនី និងខាតបង់ទ្រព្យសម្បត្តិគិតជាសាច់ប្រាក់ជាង ២ម៉ឺនដុល្លារ តែទោះជាយ៉ាងណា ក៏ក្រុមការងារបានជួយអន្តរាគមន៏បាញ់ពន្លត់គ្រប់គ្រងស្ថានការ និងទប់ស្កាត់ ការពារ មិនអោយឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាង រួមទាំង មិនបង្ករគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post