ឆ្លងចូលឆ្នាំថ្មីសិរីសួស្ដីគ្រប់គ្នាសប្បាយរីករាយ តែបែរជាបុរសម្នាក់ ( បើមើលតាមឯកសណ្ឋានជាវរសេនីយ៍ទោ ) បង្កហិង្សានៅក្នុងហាងស្ទីម ម៉ាស្សាមួយកន្លែង វេលាម៉ោងប្រមាណ ២ និង ៣០នាទីថ្ងៃទី ០១ ខែ មករាឆ្នាំ ២០១៩នេះ ដោយគ្រាន់តែសុំទឹកបរិសុទ្ធត្រជាក់មិនបាន ក៏បានកើតចិត្តខឹងក្រោធទាញកាំភ្លើងវាយបែកក្បាលបុគ្គលិក ហើយកុំតែមានការឃាត់ទាន់ កុំអីបង្កទៅរឿងធំមិនខាន។
បើតាមផេគហាងខាងលើបានបង្ហោះរៀបរាប់ថា៖ «ជួយស៊ែផង កុំអោយមានការរំលោភបំពានអញ្ចឹងទៀត!!! កាំភ្លើងសម័យមុនគេប្រើការពារជាតិ សម័យប៉ុលពត គេប្រើសំលាប់មនុស្ស ចុះសួរថា សម័យនេះ កាំភ្លើងគេប្រើសំរាប់វាយក្បាលប្រជាជនមែន។
អស់លោកអ្នកណាជាមេកើយ សូមបើកភ្នែកមើលកូនចៅខ្លួន រួចចេញមុខមកដោះស្រាយផង។ (ម្នាក់ពាក់អាវពណ៌ទឹកក្រូច ឈ្មោះក្នុង ហ្វេសបុកNarak Narak)។ ភ្ញៀវពីរនាក់ស្រវឹងខ្លាំងមកស្ទីមចង់បានទឹកសុទ្ធត្រជាក់តែចៃដន្យអស់ បុគ្គលិកស្ទីមក៏យកទឹកសុទ្ធមិនត្រជាក់មកអោយញ៉ាំ ភ្ញៀវស្រាប់តែខឹងក្រោធខ្លាំងរួចដកកាំភ្លើងវាយបុគ្គលិកបើកក្បាល រួចបំអូសដៃយកទៅបាញ់ចោល តែបានបុគ្គលិកឃាត់ទាន់។(ចិត្តព្រៃផ្សៃដូចប៉ុលពត) »។