header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តសាំយ៉ុងមួយគ្រឿង ដឹកឈើប្រណីតពេញប្រៀបរថយន្ត បានបោលចេញពីព្រៃមកបុកស្លាកសញ្ញាចរាចរណ៍ និងស្លាកលេខផ្លូវ នៅកណ្ដាលក្រុងភ្នំពេញ ទើបសមត្ថកិច្ចដឹងថា ជារថយន្តដឹកឈើសោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ចំណុចមុខផែស្ងួតភ្នំពេញ តាមបណ្ដាយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៨០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តបង្ក ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានបើករថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2B-2132 បានដឹកឈើចេញពីខេត្តព្រះវិហារ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៨០ ទិសដៅពីលិចទៅកើត គោលបំណងយកទៅដាក់ឲ្យម៉ូយនៅម្តុំបឹងត្របែក ខណៈពេលដែលមកដល់ចំណុចកើត ស្រាប់តែរថយន្តជាន់ហ្វ្រាំង ជាន់មិនស៊ី ក៏សម្រេចចិត្តបួងចង្កូតបុកមាត់លូ និងបង្គោលស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាប្រាប់ផ្លូវតែម្តងទៅ ដោយខ្លាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ដែលធ្វើដំណើតាមបណ្ដោយផ្លូវនោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះមកដល់ចំណុចកើតហេតុ ទំនាក់ទំនងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

មជ្ឈដ្ឋានទូទៅបានលើកឡើងថា ពួកគាត់ងើយឆ្ងល់ថា ហេតុអ្វីក៏អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលព្រៃឈើ មើលមិនឃើញចំពោះរថយន្តមួយគ្រឿងនេះ ដែលដឹកឈើតាំងពីខេត្តព្រះវិហារ រហូតមកដល់ក្រុងភ្នំពេញ បានដោយស្រួលអីយ៉ាងនេះ? តើអាចទេដែលមន្ត្រីពាក់ព័ន្ធទទួលលាភសក្ការៈ ទើបបិទភ្នែកធ្វើមិនឃើញ ហើយនេះកុំតែគ្រោះថ្នាក់ទេ កុំអីអត់ដឹងថា ជារថយន្ដដឹកឈើប្រណីតសោះហ្មង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post