
រតនគិរីៈ យុវតីម្នាក់ បានរងរបួសធ្ងន់ រីឯបុរសម្នាក់ទៀត រងរបួសស្រាល ក្រោយជួយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ ក្នុងទិសដៅស្របទិសគ្នា។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖២០នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលោក ចេង ហេង លើផ្លូវលេខ៧៨ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ច បានឲ្យដឹងថា ភាគីម៉ូតូបង្កម៉ាក DREAM សេរី២០១៥ ពណ៌ខ្មៅ ស្លាក់លេខ រតនគិរី១E ៦៤១៣ បើកបរដោយឈ្មោះ ពូយ លែប ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិច្រាយ ទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី( រងរបួសធ្ងន់ ចំកេងជើងខាងឆ្វេង)។ ចំណែកជនរងគ្រោះបើកម៉ូតូម៉ាកកែច្នៃ វេវអ៊ី គ្មានស្លាកលេខ ឈ្មោះ សុង សំនាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសោមត្រក់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនះគិរី (រងរបួសស្រាល )។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ បង្កឡើងដោយម៉ូតូម៉ាក dream បានគេចពីរថយន្ត ហើយក៏រេចង្កូតជ្រុលទៅបុកម៉ូតូកែច្នៃវេវអ៊ី ពីក្រោយតែម្ដង។
ក្រោយកើតហេតុម៉ូតូ២គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕


