
កោះកុងៈ មេការបូមខ្សាច់២នាក់ ជិះឡានពាក់ស្លាកលេខ ខេមរភូមិន្ទ 2,6557 អ្នកទាំងពីរ រស់នៅភូមិស្រែអំបិល ឃុំស្រែអំ ស្រុកស្រែអំបិល ខេត្តកោះកុង បានរារាំងអ្នកសារព័ត៌មាន ដែលចុះទៅថតសកម្មភាពបូមខ្សាច់លុបមាត់ព្រែក និងលុបព្រៃលិចទឹក នៅក្នុងភូមិអណ្ដូងទឹកឃុំ អណ្ដូងទឹកស្រុកបូទុមសាគរ ខេត្តកោះកុង។
បើតាមប្រភពច្បាស់ការ បានឲ្យដឹងថា អ្នកទាំងពីរខាងលើនេះ អាងអំណាចអ្នកធំនៅពីក្រោយ ទើបថ្លើមធំហ៊ានជិះឡាន ពាក់ស្លាកលេខខេមរភូមិន្ទ ដែលជាឡានទាហាន។
ប្រភពពីប្រជាពលរដ្ឋ និយាយថា ឡានពាក់ស្លាកលេខខេមរភូមិន្ទខាងលើនេះ ជាសកម្មសិទ្ធិរបស់កូនប្រសាតាធី នៅអ៊ូទូក ជារថយន្តអត់ពន្ធទេ ហើយជ្រកក្រោមស្លាក ខេមរភូមិន្ទ។
ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ គួរណាស់ មានវិធានការទៅលើបុគ្គលិកទាំងពីរ ដែលអាងអំណចាអ្នកធំ ហ៊ានប្រព្រឹត្តបែបនេះ ជាពិសេសនោះធ្វើឲ្យបាត់បង់កេរ្តិ៍ឈ្មោះក្រសួងការពារជាតិអស់ហើយ៕




