header ads

Sponsor

(ស្វាយរៀង)៖ បងប្អូនប្រជាពលរដ្ឋស្រុកស្វាយជ្រំ កំពុងព្រួយបារម្មណ៍អំពីការខូចស្រុតផ្លូវដោយសារមានរថយន្តធុនយក្សយីឌុបវ៉េអង ដឹកអេតចាយជាច្រើនគ្រឿងកំពុងធ្វើចរាចរណ៍ដឹកអេតចាយឆ្លងកាត់ ពីផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយជ្រំ កាត់តាមឃុំចំនួន០៣គឺឃុំតាសួស,ឃុំក្រួសនិងឃុំចំបក់ ឆ្ពោះទៅច្រករបៀងព្រំដែនតានូ ស្ថិតនៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ បង្កឲ្យខូចខាតផ្លូវក្រហេងក្រហូង ពិបាកធ្វើដំណើរខណៈអាជ្ញាធរទើបតែជួសជុលមិនទាន់រួចរាល់នៅឡើយ ក្រុមឈ្មួញបន្តដឹកបំផ្លាញទៀត។


បើតាមប្រជាពលរដ្ឋនៅមូលដ្ឋានឃុំក្រួសបានឲ្យដឹងថា៖ ផ្លូវក្រួសក្រហមប្រវែង១៧គីឡូម៉ែត្រ ចុះពីផ្លូវជាតិលេខ១ ឆ្ពោះទៅច្រករបៀងព្រំដែនតានូ កំពុងប្រឈមនូវការបាក់ស្រុតខូច បើអាជ្ញាធរគ្មានវិធានការទប់ស្កាត់ទេនោះ។សូមរំលឹកផងដែរកន្លងមកក្រុមឈ្មួញបានប្រើប្រាស់រថយន្តធុនយក្សយីឌុប និងរថយន្តវ៉េអង ដឹកអេតចាយចាប់ពី៣០តោនទៅ៥០តោន បានបំផ្លាញផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ប្រវែង១៧គីឡូម៉ែត្រ ក្លាយជារណ្តៅថ្លុកក្របី ពិបាកធ្វើដំណើរយ៉ាងខ្លាំងហើយប្រជាពលរដ្ឋបានសុំឲ្យអ្នកសាព័ត៌មានចុះផ្សាយដឹងដំណឹងដល់លោកអភិបាលខេត្តស្វាយរៀង ហើយលោកអភិបាលខេត្តស្វាយរៀង បានដាក់បញ្ជាឲ្យសមត្ថកិច្ចចុះបង្ក្រាប និងបានឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបើកការជួសជុលផ្លូវឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋនិងសិស្សានុសិស្សធ្វើដំណើរបានស្រួល។


ក៏ប៉ុន្តែការជួសជុលរបស់អាជ្ញាធរមិនទាន់បានរួចរាល់ផងក្រុមឈ្មួញបានឃប់ឃិតជាមួយសមត្ថកិច្ចនគបាលវរៈការពារព្រំដែនឈជើងនៅច្រករបៀងតានូ និងមន្ត្រីខឹលខូចមួយចំនួនបើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តធុនយក្សដឹកអេតចាយ បំផ្លាញផ្លូវបន្តទៀតដូច្នេះសូមអំពាវនាវលោកអភិបាលខេត្តមេត្តាជួយអន្តរាគមន៍ករណីរឿងនេះផង៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post