
ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្ដែង ករណីជួញដូរសារធាតុញៀន នៅចំណុចផ្ទះសំណាក់យីហោ ១៦ (អតីតផ្ទះសំណាក់ មុនីកា) ដោយធ្វើការឃាត់ខ្លួនជនប្រុសស្រីបានចំនួន៩នាក់ (ក្នុងនោះមានទាំងមេការផ្ទះសំណាក់ម្នាក់ផងដែរ) និងដកហូតថ្នាំញៀនចំនួន២កញ្ចប់ (១កញ្ចប់ធំ ១កញ្ចប់តូចល្មម)។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងកាលពីម៉ោង៨៖៥០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់យីហោ ១៦ (អតីតផ្ទះសំណាក់ មុនីកា) ស្ថិតនៅតាមបណ្ដោយផ្លូវ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដែរ ដោយមានការបញ្ជាផ្ទាល់តាមតាមរយៈទូរស័ព្ទពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការចូលរួមផ្ទាល់ពីលោក ទេព សុវាត្តិ ក្រឡាបញ្ជីអម បានឲ្យមន្ត្រីអនុវត្តច្បាប់ ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី រ៉ឹម ម៉ិច នាយរងការិយាល័យ ចូលរួមពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន ចុះបង្ក្រាបផ្ទះសំណាក់ខាងលើ ដោយដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ថង់ ។ ២.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២ ។ ៣.ដេកកេះជ័រចំនួន៣ ។ ៤.ទូរសព្ទដៃចំនួនមួយគ្រឿង ពីឈ្មោះ លីវ មាយ៉ា ភេទស្រីអាយុ១៩ឆ្នាំ។
ដោយបានការសម្រេច ពីលោកព្រះរាជអាជ្ញារង ហេង ផេង ឲ្យធ្វើការឆែកឆេរបន្ទប់ផ្សេងៗទៀត នៃផ្ទះសំណាក់១៦ ខាងលើ ទើបកម្លាំងបន្តធ្វើការឆែកឆេរតាមបន្ទប់ដូចខាងក្រោម ១. បន្ទប់លេខ១១ កម្លាំងបានធ្វើការឆែកឆេរ និងដកហូតសម្ភារៈរួមមាន ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយឈុត រួមទាំងដែកកេះជ័រ ចំនួន២ ហើយដកហូតយកវត្ថុតាង និងធ្វើការឃាត់ខ្លួនមនុស្សចំនួន២នាក់ ឈ្មោះ តាំង ឈុងប៊ួយ ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ អ៊ុន សាវេតថានិត ភេទស្រី អាយុ២០ឆ្នាំ ។
២.បន្ទប់លេខ១២ កម្លាំងបានធ្វើការឆែកឆេរ និងដកហូតសម្ភារៈរួមមាន ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយឈុត ដេកកេះជ័រ ចំនួន៣ និងទូរស័ព្ទចំនួន២គ្រឿង និងធ្វើការឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ លី វិបុល ភេទប្រុស អាយុ៣២ឆ្នាំ ។
៣.បន្ទប់លេខ២១ កម្លាំងបានធ្វើការឆែកឆេរ និងដកហូតសម្ភារៈរួមមាន ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយឈុត ដេកកេះជ័រចំនួន២។
៤.បន្ទប់លេខ២២ កម្លាំងបានធ្វើការឆែកឆេរ និងដកហូតសម្ភារៈរួមមាន ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយឈុត និងអាវុធខ្លីមួយដើម ម៉ាកK59 បង់មួយ មានគ្រាប់ចំនួន៨ និងលេខ៨៧៧៨ និងធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ឈ្មោះដូចខាងក្រោម៖ ឈ្មោះ សួនកុម្ភៈ ភេទប្រុស អាយុ២០ឆ្នាំ ។ ឈ្មោះ សៀ សុថុនា ភេទប្រុស អាយុ១៩ឆ្នាំ។ ឈ្មោះ ហ៊ាង ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ។ ឈ្មោះ ហ៊ួរ សីហា ភេទប្រុស អាយុ២៩ឆ្នាំ។
ក្រោយពីការឆែកឆេររួច ដោយបានការសម្រេចពីលោក ហេង ផេង ឲ្យនាំខ្លួនជនសង្ស័យចំនួន៩នាក់ ទៅការិយាល័យប្រឆាំងគ្រឿងញៀន រួមមាន៖ ១ ឈ្មោះ លីវមាយ៉ា ភេទស្រី អាយុ១៩ឆ្នាំ។ ២ ឈ្មោះ តាំង ឈុងប៊ួយ ភេទស្រី អាយុ២០ឆ្នាំ។ ៣.ឈ្មោះ អ៊ុន សាវេតថានិត ភេទស្រី អាយុ២០ឆ្នាំ។ ៤.ឈ្មោះ លី វិបុល ភេទប្រុស អាយុ៣២ឆ្នាំ។ ៥.ឈ្មោះ សួន កុម្ភៈ ភេទប្រុស អាយុ២០ឆ្នាំ។ ៦.ឈ្មោះ សៀ សុថុនា ភេទប្រុស អាយុ១៩ឆ្នាំ។ ៧.ឈ្មោះ ហ៊ាង ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ។ ៨.ឈ្មោះ ហ៊ួរ សីហា ភេទប្រុស អាយុ២៩ឆ្នាំ។ ៩.ឈ្មោះ អៀង សុខឡា ភេទប្រុស អាយុ៣១ឆ្នាំ។
ក្រោយប្រតិបត្តិការ លោកព្រះរាជអាជ្ញារង ហេង ផេង សម្រេចឲ្យបិទទ្វារផ្ទះសំណាក់ខាងលើ ជាបណ្ដោះអាសន្ន រួចប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានធ្វើការគ្រប់គ្រង។ ចំណែកជនសង្ស័យ ត្រូវបាននាំឡើងរថយន្ត បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងធ្វើតេស្តទឹកនោម រកសារធាតុញៀន។
ក្រោយពីធ្វើតេស្តរកសារធាតុញៀន សមត្ថកិច្ចរកឃើញជនប្រុសស្រីទាំង៨នាក់ មានជាប់សារធាតុញៀន រីឯបុរសម្នាក់ ជាមេការផ្ទះសំណាក់ គ្មានសារធាតុញៀន ប៉ុន្តែបានផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចទុកបន្តធ្វើការសាកសួរតាមនីតិវិធី៕






















