header ads

Sponsor

(ស្វាយរៀង)៖ លោកចោរចាប់ផ្តើមធ្វើសកម្មភាពលួចរថយន្តហើយ ក្នុងមួយយប់លួចបាន២គ្រឿង យកទៅបាត់ដោយសុវត្ថិភាព រីឯម្ចាស់បានត្រឹមប្តឹងសមត្ថកិច្ចប៉ុណ្ណោះ ករណីបាត់រថយន្តនោះទី១កើតឡើងវេលាម៉ោងប្រមាណ២យប់រំលងអាធ្រាត ថ្ងៃទី២៦ ខែមករាឆ្នាំ២០១៩ នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

យោងប្រភពពីតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះបាត់រថយន្តឈ្មោះ មាស សាមី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យស្វាយរៀង មានទីលំនៅកន្លែងកើតហេតុខាងលើខណៈជនរងគ្រោះមានជម្ងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយទុកឳពុកនិងម្តាយចាស់ជរាចាំផ្ទះ ។ ដោយជនរងគ្រោះទុករថយន្តនៅខាមុខផ្ទះហើយរាល់ដងគឺចាក់សោយប់កើតហេតុភ្លេចមិនដឹងថាបានចាក់សោឬអត់ទេ ទើបចោរលួចទៅបានងាយស្រួលបែបនេះ។

ប្រភពបន្តទៀតថា៖ រហូតដល់ព្រឹកឡើងម៉ោង៥និង០០នាទី ថ្ងៃទី២៦ ឳពុកគាត់ក្រោកឡើងពីទំណេកទើបដឹងថាបាត់ឡាន ក៏ឆោឡោប្តឹងសមត្ថកិច្ចតែម្តង។ រថយន្តដែលបាត់នោះម៉ាកបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២U៨០៥០ សារី២០០២ ។

រីឯនៅក្រុងបាវិតវិញ ក៏មានចោរលួចរថយន្ត១គ្រឿងទៀតម៉ាកហាយឡែនដ័រពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ២W០១០៦ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត បាត់ម៉ោងប្រមាណ២ទៀបភ្លឺដែរ ។បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើង ស្រាវជ្រាវរកមុខសញ្ញាក្រុមចោលួចរថយន្តទាំងអស់នោះ យកមកផ្តនទាទោសតាមផ្លូវច្បាប់ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post