header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បើករថយន្ត Highlander មួយគ្រឿង បោះពួយទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ បែករាយប៉ាយពេញផ្លូវ រីឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងរបួសស្រាល កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ ព្រំប្រទល់​ជាមួយខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត Highlander មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5286 ធ្វើដំណើរទិសដៅពីកើតទៅលិច បោះពួយក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ បែករាយប៉ាយពេញផ្លូវ រថយន្តបានឆ្លងទៅផ្លូវម្ខាងទៀត ប្រមាណជា១០ម៉ែត្រ ក្រឡាប់ផ្ងារជើងម្ខាង ចំណែកម្ចាស់រថយន្តរងរបួសស្រាល ក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ រីឯរថយន្តខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post