header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ មិនដឹងមានវិបត្តិអ្វីឡើយ បានដើរឡើងលើស្ពានព្រះមុនីវង្ស បម្រុងនឹងលោតទឹកសម្លាប់ខ្លួន ត្រូវបានអ្នករត់កងបីឃើញទាន់ ក៏ចាប់ទាញដៃ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១៖១០នាទីយប់ថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ) ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ឲ្យដឹងថា​ មុនពេលកើតហេតុ​ គាត់បានឃើញស្ត្រីម្នាក់ អាយុ២០ឆ្នាំជាង ស្លៀកពាក់រ៉ូបពណ៌ស និងពាក់អាវយឺតដៃវែងពណ៌ស ពីក្រៅបន្ថែមទៀត បានដើរមកលើស្ពានព្រះមុនីវង្សថ្មី បំណងនឹងលោតទឹកសម្លាប់ខ្លួន ខណៈពេលនោះ ស្រាប់តែមានអ្នករត់កង់បីម្នាក់ឃើញទាន់ ក៏បានចុះពីលើកង់បីរត់ទៅចាប់ទាញដៃគាត់មិនឲ្យលោតទឹកសម្លាប់ខ្លួន។

ក្រោយមក ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នក​សារព័ត៌មានបានចុះមកផ្សាយផ្ទាល់ ទើ​បមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ បានអះអាងថា ជាប្តីបានចាប់ដៃទាញស្ត្រីនោះ ឲ្យឡើងជិះម៉ូតូ ក៏ប៉ុន្តែស្ត្រីរូបនោះមិនឡើងលើម៉ូតូនោះទេ ហើយប្តីខ្លាចខ្មាសគេ ក៏បានជិះម៉ូតូគេចពីកន្លែងកើតហេតុចុះពីលើស្ពានបាត់ស្រមោល។

ក្រោយមកបានម្ចាស់កង់បី ដែលជាអ្នកឃាត់ដំបូងគេនោះ ក៏បានអង្វរឲ្យស្ត្រីនេះឡើងលើកង់បី PassApp របស់គាត់ គាត់នឹងជូនទៅផ្ទះហើយក៏ព្រមឡើងជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ ចំណែកប្រជាពលរដ្ឋដែលបានចោមរោមនោះ ក៏បានទៅផ្ទះរាងៗខ្លួន តែករណីដែលស្ត្រីប៉ុនប៉ងលោតសម្លាប់ខ្លួននោះ យើ​ងមិនទាន់ដឹងពីមូលហេតុអ្វីច្បាស់លាស់នៅឡើយទេ ហើយក៏មិនដឹងថា គាត់មានឈ្មោះអ្វី ឬមានវិបត្តិអ្វីនៅឡើយនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post