header ads

Sponsor

កាលពីដើមខែ មករា ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសចេញលក់ទៅលើស្មាត   ហ្វូនរបស់ខ្លួនពីរម៉ូឌែល​ នៃត្រកូល Yស៊េរី vivo Y91 & Y91i ដែលជាស្មាតហ្វូនកម្រិតថវិការមួយដែលកំពុងតែដំណើរការដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។ ហើយអ្វីដែលពិសេសនោះបើតាមការសង្កេតមើលទៅលើម៉ូឌែល vivo Y91i ឃើញថាមានសន្ទុះនៃការគាំទ្រច្រើន និងមានអត្រានៃការលក់ដាច់ខ្លាំង។ ចំពោះម៉ូឌែល vivo Y91iនេះ បច្ចុប្បន្នបើនិយាយចំពោះអង្គផ្ទុកទិន្នន័យមានបរិមាណត្រឹមតែ 16GB  តែប៉ុណ្ណោះ។ សម្រាប់អ្នកដែលចូលចិត្តថតរូប Download បទចម្រៀង នឹងទៅលើការលេងហ្គេមផ្សេងៗ ប្រហែលជាមិនគ្រប់គ្រាន់ទេសម្រាប់អង្គផ្ទុកទិន្នន័យប៉ុណ្ណឹងនោះ។

ប៉ុន្តែដើម្បីបំពេញទៅនិងតម្រូវការរបស់អតិថិជន ក្រុមហ៊ុន vivo នឹងនាំយកចំពោះស្មាតហ្វូន vivo Y91i ដែលមានបំពាក់មកជាមួយអង្គផ្ទុកទិន្នន័យដែលមានបរិមាណធំជាងមុន ឡើងទៅដល់ 32GB  ដែលវានិងត្រូវដាក់លក់នៅលើទីផ្សារកម្ពុជាចាប់ពីពេលនេះតទៅហើយ។  រីឯលក្ខណៈសម្បត្តិហើយនិងពណ៌របស់វាវិញគឺនៅរក្សាទម្រង់ជាភាពដើមដ៏ដែរ​។
ចំពោះពណ៌យើងមានជម្រើសពីរសម្រាប់ជ្រើសរើស​គឺ ៖ ពណ៌ខ្មៅលាយស្វាយ( Starry Black ) និងពណ៌ទឹកសមុទ្រខៀវ( Ocean Blue ) ដែលវាជាពណ៌កំពុងពេញនិយមផងដែរសម្រាប់ដើមឆ្នាំនេះ។

សម្រាប់តម្លៃលក់នៅលើទីផ្សារចំពោះម៉ូឌែល vivo Y91i ROM 32GB នេះមានតម្លៃត្រឹមតែ 169ដុល្លារ តែប៉ុណ្ណោះ។ ដែលវាជាតម្លៃមួយមានភាពធូថ្លៃសមរម្យមែនទែនបើប្រៀបធៀបជាមួយកំពូលស្មាតហ្វូនដ៏ទៃ។​​ មិនតែប៉ុណ្ណោះសម្រាប់ការជាវទៅលើស្មាតហ្វូន vivo Y91i ROM 32GB នេះនឹងទទួលបានកញ្ចប់កាដូ Free បន្ថែមមកជាមួយផងដែរ​មានដូចជា៖ ដបទឹក និង LED Watch ដ៏ស្រោះស្អាត។


ចំពោះលក្ខណៈសម្បត្តិរបស់វាមួយចំនួនវិញមានដូចជាៈ

- ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz

- មានរ៉េមទំហំ 2GB, អង្គផ្ទុកទិន្នន័យ 32GB និងអាចថែមក្រៅបាន 256GB

- មានថ្មទំហំ 4030 mAh

- ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5

- អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels និងមាន Aspect Ratio 19:9

- មានកាមេរ៉ាមុខទំហំ 8MP កាមេរ៉ាក្រោយ (13MP + 2MP)

- អាចប្រើស៊ីមកាតបានពីរ

- មានមុខងារ Face Unlock + FingerPrint

សម្រាប់អតិថិជនដែលតែងតែគាំទ្រចំពោះ vivo ហើយមានបំណងចង់ក្លាយខ្លួនជាម្ចាស់ស្មាតហ្វូន vivo Y91i ROM32GB នេះអ្នកអាចធ្វើការរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo ចាប់ពីថ្ងៃនេះតទៅបាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post