header ads

Sponsor

ខេត្តសៀមរាប : អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton មកធ្វើទស្សនកិច្ចជាលក្ខណៈឯកជននៅប្រាង្គប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះដែរ លោកបានពោលថា ស្រុកខ្មែរបានធ្វើឱ្យលោកជាប់ចិត្តហើយ សប្បាយ និងកក់ក្តៅក្នុងចិត្តសម្បើមណាស់ លោកមិននឹកស្មានសោះថា ស្រុកខ្មែរអាចបានប៉ុណ្ណេះ។

លោកបានបន្ថែមថា កាលជំនាន់មុន ទោះមានអង្គរក្សរាប់រយនាក់ការពារក៏លោកមិនហ៊ានជាន់ស្រុកខ្មែរដែរព្រោះជាប្រទេសពោរពេញដោយសង្រ្គាមគ្រាប់ផ្លោង តែបច្ចុប្បន្ន ទោះមានគ្នាតែបីបួននាក់អមដំណើរ ឬម្នាក់ឯងក៏ដោយ ក៏លោកមិនខ្លាចដែរ។

គេមើលឃើញថាដំណើរទស្សនៈកិច្ចជាលក្ខណៈឯកជនរបស់អតីតប្រធានាធិបតីអាមេរិករូបនេះក៍បានបញ្ជាក់ផងដែរថាកម្ពុជាពិតជាមានសន្ដិសុខគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចណ៍មកពីគ្រប់ប់តំបន់លើពិភពលោក ព្រោះថាកម្ពុជាយើងសព្វថ្ងៃមានសុខសន្ដិភាពពេញបរិបូរណ៍ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post