
បើតាមម្ចាស់វីដេអូបានអះអាងថា ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៤២ព្រឹក នៅចំណុចផ្លូវប្រសព្វផ្លូវលេខ៣១០ និងផ្លូវលេខ២០៥ ជិតផ្សារអូឡាំពិច។
ហើយអ្នកផ្ញើវីដេអូបានរៀបរាប់ ដោយអះអាងថា បុរសរត់ម៉ូតូឌុប បានបើកម៉ូតូទៅបុកកង់រថយន្តដែលពាក់ស្លាកលេខ ខ.ម។ ក្រោយពេលប៉ះគ្នាហើយបុរសជាម្ចាស់រថយន្តបានទាមទារយកលុយអស់ពីកាបូបរបស់អ្នករត់ម៉ូតូឌុបទាំងមិនទាន់បានចរចាគ្នាត្រូវរ៉ូវនៅឡើយ។
សូមបើកបរដោយស្មារតីគោរពច្បាប់ ប្រុងប្រយ័ត្នខ្ពស់ និងការយោគយល់អធ្យាស្រ័យ ដើម្បីបញ្ចៀសបញ្ហាប៉ះពារ និងគ្រោះថ្នាក់ចរាចរណ៍លើដងវិថី។