ភ្នំពេញៈ បើគិតមកត្រឹមដើមខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋ និងមន្ត្រីនគរបាលក្នុងខណ្ឌមានជ័យ កំពុងទន្ទឹងរង់ចាំមើលបេក្ខភាពតំណែង អធិការខណ្ឌ រហូតដល់ពេលនេះ នៅមិនទាន់ដឹងនៅឡើយ តាមប្រភពព័ត៌មានកំពុងតែមានអ្នកខ្លះរ ត់ខ្វែងដៃខ្វែងជើង យកតំណែងជាអធិការខណ្ឌ មិនទាន់ដឹងថា បេក្ខភាពរូបណាទទួលយកបានតំណែងនេះទេ ។នេះយោងតាម អនុក្រឹត្យ ស្ដីពី ការដាក់ឲ្យចូលនិវត្តន៍ មន្រ្តីនគរបាលជាតិកម្ពុជា លេខ២៧ អនក្រ.តត ដែលធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានហត្ថលេខា និងត្រា សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូចមានខ្លឹមសារខាងក្រោម ៖ សម្រេច
មាត្រា១ ៖ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន ០២រូប ដូចមានរាយនាមខាងក្រោម វីរសេនីយ៍ឯក សោម គឿន អត្តលេខ ០៩៧០ ។
ទី២ វីរសេនីយ៍ឯក តេង ស៊ីណូ អត្តលេខ ១៣០៦៩ ។
មាត្រា២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកស្ដីទីគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ នឹងសាម៉ីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
សូមអានខ្លឹមសារដូចខាងក្រោម ៖




ផ្ដល់សិទ្ធិដោយ» campost.news

