
កន្លងមកនៅពេលចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញប្រជាជនមួយចំនួនក៏មិនបានយល់ពីច្បាប់ចរាចរផ្លូវគោកបានត្រឹមត្រូវ ហើយក្នុងនោះក៏មានមន្ត្រីជាប់កិច្ចសន្យមួយចំនួនក៏ដូចគ្នាដែរ ជាពិសេសរឿងភ្លើងចរាចរណ៍តែម្ដង។
ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ បានរៀបចំក្រុមការងារ៣ក្រុម ដើម្បីជួយសម្រួលដល់រឿងកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ។ មិនត្រឹមតែលើកចំណុចបង្កើតក្រុមការងារ៣ក្រុមនេះទេ ឧត្ដមសេនីយ៍ឯក ស ថេត បានបញ្ជាក់ប្រាប់ប៉ូលិសទៀតថា ហាមដាច់ខាតរឿងផាកពិន័យ សម្រាប់អ្នកបត់ស្ដាំពេលភ្លើងស្ដុបក្រហម។

ហើយបើអ្នកបើកបរជ្រុលចេញដំណើរនៅលើគំនូសថ្មើរជើង ស្របពេលភ្លើងសញ្ញាចរាចរណ៍លោតពណ៍លឿង អ្នកបញ្ជាយាន្តយន្តត្រូវតែបន្តដំណើរដោយប្រុងប្រយ័ត្ន តែអ្នកមិនអាចឈប់មួយកន្លែងបានទេ។ រឿងមួយទៀតដែលអ្នកបើកបរ គួរដឹងភ្លើងស្តុបចរាចរណ៍ដែលគ្មានព្រួញសញ្ញា បត់ស្តាំ គឺអ្នកបញ្ជាយាន្តអាចបត់ស្តាំបាន បើទោះជាមានភ្លើងសញ្ញាពណ៍ក្រហមក៏ដោយ តែការបត់ស្តាំត្រូវច្បាស់ថាខាងមុខគឺគ្មានឧបសគ្គ។
អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកចំណុចជាច្រើនផ្សេងទៀតមកនិយាយផងដែរក្នុងនោះរួមមាន មិនត្រូវផាកពិន័យលើសកំណត់ និងមិនត្រូវឆ្លើយដាក់កូនចៅពេលមានបញ្ហាជាដើម។
ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រង់មាត្រា១១ ចែងថាភ្លើងសញ្ញាចរាចរណ៍បញ្ចេញពណ៌ក្រហមជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅបន្ទាត់គំនូសពណ៌ស កាត់ទទឹងទ្រូងផ្លូវឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខយាន្តជំននិះនៅខាងស្តាំបំផុតអាចបត់ស្តាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ។
សូមទស្សនាវីដេអូ៖