header ads

Sponsor

ភ្នំពេញៈ ក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ខនស្ត្រាក់សិន ដែលមានទីតាំងនៅក្នុងភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មិនមានទឹកឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារប្រើប្រាស់ ក្នុងភូមិចំនួន៤របស់សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តែដល់ខែមកកត់ភ្នែកគីឡូគិតលុយ បើទោះជាមិនបានប្រើប្រាសក៏ដោយ។

ប្រជាពលរដ្ឋរាប់ពានគ្រួសារ ក្នុងភូមិចំនួន៤របស់សង្កាត់សំរោង ដែលខ្វះទឹកស្អាតប្រើប្រាស់នេះបានលើកឡើងថា ជារៀងរាល់ឆ្នាំអោយតែដល់រដូវប្រាំងម្តងៗពួកគាត់តែងតែខ្វះទឹកប្រើប្រាស់ជានិច្ច បើទោះជាពួកគាត់បានតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាតរួចរាល់ហើយក៏ដោយ។

ប្រជាពលរដ្ឋទាំងនេះបានបន្តថា លុះត្រាណាតែប្រជាពលរដ្ឋ ដែលមានទីលំនៅ នៅជិតអាងទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ ខនស្ត្រាក់សិននោះ ទើបមានទឹកប្រើប្រាស់គ្រប់គ្រាន់។ បើនៅឆ្ងាយវិញ អ្នកដែលមានទុយោ​ទាបជាងគេ អាចបើកចោល១យប់ទល់ភ្លឺបានកន្លះពាងតែប៉ុណ្ណោះ តែបើមានទុយោ​ជាប់តាមផ្លូវថ្នល់នោះ គឺទឹកអត់ចេញតែម្តង ហេតុនេះធ្វើឲ្យពួកគាត់ទៅទិញទឹកគេមកប្រើប្រាស់ជាប្រចាំ។ តែដល់ខែគេឃើញបុគ្គលិកក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ ខនស្ត្រាក់សិននោះ មកកត់ភ្នែកគីឡូគិតលុយ ជាប្រចាំ បើទោះជាមិនបានប្រើប្រាស់ក៏ដោយ។

ប្រជាពលរដ្ឋនៅសង្កាត់សំរោងទាំងនេះ លើកឡើងទៀតថា តាំងពីក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ ខនស្ត្រាក់សិននេះបង្កើតមក គឺពិបាកនូវបញ្ហាខ្វះទឹកប្រើប្រាស់នេះរហូតតែម្តង។ ហើយកន្លងមកប្រជាពលរដ្ឋនាំគ្នាធ្វើសំណើទៅតាមរយៈលោកចៅសង្កាត់សំរោងក្នុងវេទិកាសាធារណៈជា ញឹកញាប់សុំឲ្យក្រុមហ៊ុនទឹកស្អាតមួយនេះ ចុះមកពិនិត្យ និងបញ្ចេញទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ផង ប៉ុន្ដែការស្នើសុំរបស់ប្រជាពលរដ្ឋហាក់ដូចជាគ្មានដំណោះស្រាយ បន្ដិចសោះឡើយព្រោះទឹកអត់មានប្រើប្រាស់ដដែល។

ទាក់ទងនិងបញ្ហានេះ អ្នកព័ត៌មានយើង បានព្យាយាមសុំការបំភ្លឺតាមទូ​រស័ព្ទពីប្រធានក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ ខនស្ត្រាក់សិននេះដែរ តែមិនអាចទាក់ទងបានឡើយបានត្រឹមជួប ផ្នែកបេឡាម្នាក់ ដោយឆ្លើយថា ម៉ាស៊ី​នខូច ក្រៅពីនោះនាងមិនដឹងអ្វីទាំងអស់ ទឹកមាន ឬមិនមាននៅថ្ងៃណានោះ គឺមិនដឹងឡើយ។

ចំណែកលោក យិន អ៊ីម ចៅសង្កាត់សំរោង បានប្រាប់ឲ្យដឹងថា លោកសុំការយោគយល់ពីប្រជាពលរដ្ឋទាំង៤ភូមិ ក្នុងសង្កាត់សំរោង ដែលអត់ទឹកប្រើប្រាស់ ហើយលោកបានទាក់ទងជាមួយក្រុមហ៊ុនរួចហើយ ដោយខាងក្រុមហ៊ុននិយាយថា មានគេលួចបិតវ៉ាន នៅផ្លូវជាតិលេខ៥ ទើបទឹកមិនហូរចូលទៅក្នុងសង្កាត់សំរោង ហើយក្រុមហ៊ុនបានប្រាប់ទៀតថា បន្ទាប់ពីបើកវ៉ានហើយ ទឹកអត់ចេញដដែល ដោយយកម៉ាស៊ីនមកបូមក៏​ទឹកមិនចេញដែរ បច្ចប្បន្នក្រុមហ៊ុនកំពុងស្រាវជ្រាវបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post