header ads

Sponsor

ក្រោយពីបទបញ្ជា ចៅហ្វាយក្រុង និងលោកស្នងការ ដែលហាមមិនឲ្យរថយន្តធន់ធំចូលក្រុង ពេលព្រឹក និងពេលថ្ងៃ យើងសង្កេតឃើញថាមានការចុះឃាត់ជាហូរហែ ប៉ុន្តែនៅតែបន្តមានជារៀងរាល់ថ្ងៃផងដែរ រហូតដល់ព្រឹកថ្ងៃទី២៦នេះតែម្ដង គឺមានរថយន្តធន់ធំមួយគ្រឿងបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ដោយថយក្រោយបុកបង្កាន់ដៃនៅស្ពានអាកាសស្ទឹងមានជ័យ ធ្វើឲ្យមានការកកស្ទះយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ ឯកឧត្តម វិល្លាម ទាមទារ និងស្នើឲ្យអាជ្ញាធរចេញមកបំភ្លឺ ដោយយកទាំងតំណែងមកដាក់ផង ដើម្បីឲ្យការងារនេះមានប្រសិទ្ធិភាព ។

នេះជាសារដែលលោកលើកឡើង ៖

ឡានធំចូលក្រុងបុកស្ពានទាំងព្រឹក ក្រោយចៅហ្វាយក្រុងទេីបនឹងចាត់វិធានការ ក្ដៅហាមឡានធំមិនអោយចូលក្រុងពេលថ្ងៃ ។

ឡានធំនេះដូចបំបាក់មុខឯកឧត្តមចៅហ្វាយក្រុង ពេកហេីយព្រោះវាបញ្ជាក់ថាវិធានការក្ដៅ ក្ដៅបានតែមួយថ្ងៃក្រោយមកត្រជាក់ដូចទឹកកកអញ្ចឹង ។

លឺសូរតែវិធានការក្ដៅ ថ្ងៃមុន ស្លាប់អស់ម្នាក់មុខសាលាភូមិន្ទ បន្ទាប់មកក៏វិធានការក្ដៅទៀត ឥលូវចូលបុកស្ពាននៅកណ្ដាលក្រុង ។

សូមអាជ្ញាធរពាក់ព័ន្ធចេញមកបំភ្លឺតែម្ដងទៅ ដោយយកតំណែង មកដាក់លេីតុ ថាបេីធ្វេីមិនបានគឺចុះពីតំណែង តែម្ដង ។ ហេីយឡានធំចូលក្នុងខ័ណ្ឌណា ដកចៅហ្វាយខត្តនឹងគ្រវាត់ចោល បានវាទៅរួច បេីមិនអញ្ចឹងវានៅតែលំលំ អត់ប្រយោជន៍

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post