header ads

Sponsor

ភ្នំពេញៈ លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដើម្បីធានាថាស្ពាននេះ អាចដាក់ឲ្យសាធារណៈជនប្រើប្រាស់បានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ បានឲ្យដឹងថា “ជាលទ្ធផល គម្រោងនេះប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបាន៩៧ ភាគរយ លឿនជាងការគ្រោងទុកចំនួន១១ ភាគរយ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ប្តេជ្ញាចិត្តបញ្ចប់ការងារដែលនៅសេសសល់ ដើម្បីដាក់ស្ពាននេះឱ្យដំណើរការក្នុងគោលបំណងសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុង ពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post