header ads

Sponsor

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០និង​៤៥​នាទី​ព្រឹក​ ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ​បើក​លឿន​មិន​ប្រយ័ត្ន​វ៉ាក់អឺ​ជាមួយ​រថយន្ដ​មួយគ្រឿង​ទៀត​ បើក​ចេញពី​ក្នុង​រោងចក្រ បួង​ចង្កូត​ឡើង​សួរ​ច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ បន្ដ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​មួយ​ដើម នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

បើតាមប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ ឃើញ​រថយន្ដ ដឹក​កុងតឺន័រ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2147 បើកបរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុងទិ​សដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​កើតហេតុ​ក៏​វ៉ាក់អឺ​ជាមួយ​រថយន្ដ​មួយគ្រឿង​ផ្សេង​ទៀត ​មិន​ចាំ​ម៉ាក​បើក​ចេញពី​ក្នុង​រោងចក្រ ធ្វើ​ឲ្យ​តៃកុង​រថយន្ដ​បង្កហេតុ បង្ខំ​ចិ​ត្ដ​បួង​ចង្កូត​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម ទើប​រថយន្ដ​ទៅមុខ​លែងរួច ។​

សាក្សី​ប្រាប់​បន្តថា ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ដង្កោ​ បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​សាលា​ខណ្ឌ​ដង្កោ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post