header ads

Sponsor

ក្រោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកគឹម រស្មី និងបញ្ចប់តំណែង ហើយបណ្តេញចេញពីក្រមខណ្ឌ នៃកងយោធពលខេមរភូមិន្ទ មហាជនមានការសាទរជាខ្លាំង ហើយជាមួយគ្នានេះដែរ សម្ដេចតេជោបានថ្លែងថា នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់។

ក្រោយពីបញ្ចប់តំណែងរួចរាល់ មហាជននៅតែរង់ចាំមើលថានឹងមានចំណាត់ការយ៉ាងណាទៀតចំពោះ លោក គឹម រស្មី រូបនេះ ហើយ លោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនសម្ដេច តេជោ ក៏មានមតិផងដែរជុំវិញករណីនេះ ៖

👍ចាំមើលមេប៉េអឹមរបស់ ខេត្តរតនគីរីនេះលោកប្រធានប្រឆាំងអំពើពុករលួយគាត់អាចមើលឃើញខ្លាសុីគោទាំងមូលនេះដែរទេ? ឬលោកប្រធានប្រឆាំងអំពើពុករលួយមើលឃើញតែឆ្មាសុីត្រីអាំងទៅណ៌ !!សូមបងប្អូនកូនក្មួយមិត្តរួម Facebook រងចាំមើលថាបុគ្គលម្នាក់នេះធ្វើស្រែលើខ្នងបក្សប្រជាជនតើឯកឧត្តម ឱមយិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគាត់ហ៊ានវ៉ៃខ្លាសុីគោទាំងមូលដែលរាស្ត្រមើលឃើញទាំងអស់គ្នានេះបានដែរទេ? 👍សាច់ស្អុយ🍾”

សូមជម្រាបជូនថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញលោក គឹម រស្មី បានឡើងឈរលើវេទិកាខួបកំណើត ឈរអមដោយភរិយា និងកូនៗ ហើយលោកបានប្រកាសជាសាធារណៈចែកសែកដល់កូនៗចំនួន៥នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនដុល្លារអាមេរិក សរុប៥០ម៉ឺនដុល្លារ សម្រាប់ជាកាដូដល់ពួកគេ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post