header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ កាបូបយួរដៃ ពីស្ត្រីជនជាតិចិនម្នាក់ កំពុងធ្វើដំណើរតាមកង់បី(PASS APP) បានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិ​ភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាប១ ចេញជួយអន្តរាគមន៍នោះទេ​។

ហេតុការណ៍នេះ បានកើ​តឡើ​ងកាលពីវេលាម៉ោង១០៖៥០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ស្ត្រីរងគ្រោះឈ្មោះ DAI SIBO អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងក្រុមហ៊ុន Cambodia china ស្នាក់នៅខុនដូរ អគារលេខ ១០៨៥ផ្លូវ៣៧១សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីជាជនជាតិចិនបានជិះ PASS APP ពណ៌លឿងធ្វើដំណើរពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទិសដៅលិចទៅកើត ខណៈ​មកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយមក ធ្វើឆក់យកកាបូបយួរកាន់ជាប់ដៃ ពេលនោះបានប្រតាយប្រតប់ទៅវិញទៅមកដែរ តែដណ្តើមបានតែដៃកាបូបប៉ុណ្ណោះ ចំណែកកាបូបចោរឆក់យកទៅបាត់ដោយសុវត្ថិភាព។ ក្នុងកាបូប មានលុយដុល្លា៩៦៥ដុល្លារ កាត ATM​ ចំនួន០៨ បាស័្ពរមួយ និងឯកសារមួយចំនួន។

សកម្មភាពប្រព្រឹត្តបទល្មើសឆក់ខាងលើ ត្រូវបានប្រជាពលរដ្ឋរិះ​គន់សមត្ថកិច្ច សង្ស័យតែកម្លាំងល្បាតរបស់ប៉ុស្តិ៍កាកាប១​ ដឹកនាំដោយលោកមេប៉ុស្តិ៍ ប៉ាល់ យុត្ថា ចេញល្បាត ពួនស្ទាក់​បង្ក្រាបបទល្មើ​សផ្សេងៗ​ ហួសកន្លែងកើ​តហេតុបាត់ទេដឹង ទើបបានជាជនល្មើ​ស​ មានឱកាសជិះដើរធ្វើសកម្មភាពឆក់កាបូប បានសម្រេច​ យ៉ាងងាយបែបនេះ។

​ក្រោយកើ​តហេតុ​ ស្ត្រីជនជាតិចិនរងគ្រោះ បានត្រឹមដើរគ្រវីក្បាល ហួសចិត្ត ត្បិតបទល្មើស ដូចជាងាយៗពេកហើ​យ ទោះខ្លួនខំស្រែក ដង្ហោយហៅរកគេអោយជួយ​ដែរ​ តែគ្មានឃើញអ្នកណាជួយសោះ​ សូម្បី​តែសមត្ថកិច្ច បានត្រឹមតែមើ​លជនសង្ស័យនោះ​ ជិះចេញទៅបាត់ប៉ុណ្ណោះ​ ក្រោយមកជនរងគ្រោះបានអោយអ្នកបើ​ករ៉ឺម៉កកង់បី នាំទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ឲ្យជួយស្រាវជ្រាវ​ ទាំងគ្មានសង្ឃឹមអ្វីបន្តិចសោះឡើយ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post