
ពោធិ៍សាត់៖ នៅវេលាម៉ោង ០៧ និង៣០ នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបរោងម៉ាស៊ីនអាឈើ គ្មានលិខិតអនុញ្ញាតិ ០១ កន្លែងនៅអូរភូមិចាស់ចំណុចលេខ (៩១៩៩៦-២២៤៣១) ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ការបង្រ្កាបខាងលើនេះបង្ក្រាបបានឈើមូលដើមប្រភេទរការ និងខ្ពង់ចំនួន ២១ កំណាត់ ស្មើនិង ១៣,៨៩៧ ម៉ែត្រីគុណ ជើងសាក់ម៉ាស៊ីងអារឈើ ចំនួន ០២ គ្រឿង កង់យោងម៉ាស៊ីនអារឈើខ្នាតធំ ចំនួន ០២ គូរ ស្មើនិង ០៤ កង់យោង ម៉ូទ័រអូសរ៉ៃចំនូន ០២ គ្រឿង ផ្លែរណា ចំនួន ០៥ ខ្សែ និងខ្សែភ្លើង ប្រវែង ២០ ម៉ែត្រ (ម្ចាស់រោងម៉ាស៊ីនគេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងខាងលើ ប្រគល់ឲ្យបរិស្ថានស្នាក់ការរងបឹងខ្លុង នៃស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។





