
បន្ទាយមានជ័យៈ ម្តាយរវល់តែធ្វើម្ហូប ទុកកូនស្រីចោល កូនរត់ទៅលេងទឹកធុង បណ្ដាលឲ្យរអិលជើងជ្រមុជក្បាលចូលក្នុងធុងឈ្លក់ទឹកស្លាប់។
ហេតុការណ៍អាសូរនេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជយ័។
ក្មេងស្រី ដែលឈ្លក់ទឹកក្នុងធុងស្លាប់នោះ ឈ្មោះ ស្រីទូច អាយុ១ឆ្នាំ៦ខែ មានម្ដាយឈ្មោះ សំក្កដា អាយុ២៦ឆ្នាំ ឪពុកឈ្មោះ ធី ថន អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ៕



