header ads

Sponsor

សៀមរាបៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក តេក វណ្ណា អនុប្រធានមន្ទីរបរិស្ថានខេត្ត  បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការ ក្នុងការរាយការណ៍មកអាជ្ញាធរពាក់ព័ន្ធ បើសិនជាពលរដ្ឋបានឃើញជនណាមួយ ដែលកាប់បំផ្លាញព្រៃលិចទឹកនៅរដូវទឹកស្រកនេះ។ លោកបានថ្លែងបែបនេះ​ នៅក្នុងពេលដែលលោកបានចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្ទនាមតិនោះ។

លោក បានបន្តថា រដូវនេះជារដូវប្រាំង ដែលជារដូវក្តៅ ហើយស្ងួត ម្យ៉ាងទៀតអាចមានជនឆ្លៀតឱកាស កាប់ទន្រ្ទាន នឹងដុតបំផ្លាញព្រៃលិចទឹក ដើម្បីយកដីធ្វើអាវីកម្មផ្ទាល់ខ្លួន ដូច្នេះប្រជាពលរដ្ឋមានតួនាទីយ៉ាងសំខាន់ ក្នុងការរាយការណ៍មកអាជ្ញាធរពីភាពមិនប្រក្រតីខាងលើ ដោយទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ ឬរាយការណ៍ដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទ០១២ ៦២ ៨៥ ២៦ / ០៧១ ៤៣ ៤៣ ២៦៥ / ០៩៧ ៦៤ ៥៧ ៧២៧។

លោកអនុប្រធានមន្ទីរ បានបង្ហាញថា ជនដែលល្មើសច្បាប់ក្នុងការកាប់ទន្ទ្រានព្រៃលិចទឹកនឹងត្រូវរងទម្ង​ន់ទោស និងផាកពិន័យជាប្រាក់ចាប់១៥០លានរៀល ទៅ២៥០លានរៀល និងជាប់ពន្ធនាគារពី៣ឆ្នាំ ទៅ៥ឆ្នាំ។ ចំពោះករណីជនណាមួយមិនរាងចាលនៅតែប្រព្រឹត្តិខុសដដែលៗ ក្នុងការកាប់បំផ្លាញព្រៃលិចទឹក នឹងត្រូវទទួលរងនូវការផាកពិន័យ ឬជាប់ពន្ធនាគារគុណទ្វេដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post