header ads

Sponsor

ភ្នំពេញៈ ក្រោយពីឧត្តមសេនីយ៍ឯក ស ថេត  ដឹកនាំកម្លាំងចម្រុះ បើ​កប្រតិបត្តិការ​លក្ខណៈទ្រុងទ្រាយធំ​ ឆ្មក់ឆែកឆេរ តាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ នៅផ្លូវព្រះមុន្នីវង្ស​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ នាវេលាម៉ោង២៖​៣០នាទីទៀ​បភ្លឺ​ ឈានចូលថ្ងៃសៅរិ៍​ ទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ ឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង៣០០នាក់​ និង ដកហូតថ្នាំញៀន​តាមបន្ទប់គ្រប់ប្រភេទ​ (មានគ្រាប់​ មានម៉្សៅ​ មានប្រភេទក្រាម​ -ល-) ជាច្រើ​នកញ្ចប់​ ភ្លាមនោះឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) បានសុំនូមពរឲ្យអាជ្ញាធរពាក់ព័ន្ធបិទ មជ្ឈមណ្ឌល Rock នេះជាបណ្ដោះអាសន្ន និងអនុវត្តន៍លេីកិច្ចសន្យាដែលលោកឧកញ៉ា គិតធាង ធ្លាប់បានសន្យាជាលាយល័ក្ខអក្សរថាមិនអនុញ្ញាត្តិអោយមានការចរាចរណ៍គ្រឿងញៀនឡេីយក្នុងមជ្ឈមណ្ឌល Rock នេះឡេីយ ។

ជាមួយគ្នានេះដែរ លោកក៏បានសម្ដែងការសាទរចំពោះយុទ្ធនាការបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំ និងចាប់ជនពាក់ព័ន្ធនៅមជ្ឈមណ្ឌល Rock ដែលគេដឹងគ្រប់គ្នាថាជាសំបុកគ្រឿងញៀនចំកណ្ដាលបេះដូងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា អាជីវកម្មខារ៉ាអូខេ PRO KTV ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស ផ្ទះលេខ៧៥៧ និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវអាជ្ញាធរសម្រេចបិទទីតាំង មិនឲ្យបើកដំណើរការអាជីវកម្មប្រភេទនេះទៀតឡើយ បន្ទាប់ពីកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប និងឃាត់ខ្លួន​ជនសង្ស័យ៥៨នាក់ ជាមួយនឹងថ្នាំញៀនមួយចំនួន។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post