header ads

Sponsor

ភ្នំពេញៈ ក្រោយពីមានមតិរិះគន់ពីមហាជន រឿងរថយន្តធុនធំបើកចូលក្រុងភ្នំពេញ បង្កបញ្ហា គ្រោះថ្នាក់ចរាចរណ៍ កកស្ទះចរាចរណ៍ ប៉ះពាល់សណ្តាប់ធ្នាប់ទីក្រុង ក្រោមបញ្ជាពីលោកស្នងការរាជធានីភ្នំពេញ លោក​អភិបាលរាជធានីភ្នំពេញ ឲ្យសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ បណ្តាខណ្ឌក្នុងរាជធានី យកចិត្តទុកដាក់យ៉ាង​ម៉ឺងម៉ាត់ បង្ក្រាបចាប់ឃាត់កុំឲ្យរើសមុខ ទើបនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គ្រាន់តែរយៈពេលត្រឹមតែមួយម៉ោង (១៖៣០នាទីដល់២៖​៣០នាទី) រសៀលថ្ងៃនេះ កម្លាំងនគរបាលខណ្ឌសែនសុខ ចុះប្រតិបត្តិការ ដាក់គោលដៅ ផ្លូវ២០០៤ កែងផ្លូវណតប្រីដ ឃាត់រថយន្តធុនធំ ប្រភេទរថយន្តបែនដឹកខ្សាច់ ហូរទឹកក្លិក្លាក់ ដឹកទំនិញ កុងតៃន័រ បានជាច្រើនគ្រឿង។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌដែលដឹកនាំកម្លាំងចុះអនុវត្តន៍ផ្ទាល់ បានឲ្យ​ដឹងថា ការចុះឃាត់រថយន្តធំៗរថយន្តដឹកខ្សាច់ហូរទឹកក្លិក្លាក់ ដឹកទំនិញ កុងតៃន័រ គឺមិនទាន់កំណត់ចំនួនបានជាក់លាក់នៅឡើយទេព្រោះប្រតិបត្តិការអាជ្ញាធរបន្តធ្វើដល់ពេលល្ងាចទើបឈប់។

លោកអភិបាលរងខណ្ឌបានបន្តទៀតថា ក្នុងនោះរថយន្តមួយចំនួនត្រូវបញ្ជួនទៅស្នងការរាជធានីភ្នំពេញនិងមួយចំនួនទៀតឃាត់ទុកនៅសាលាខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីដែលច្បាប់បានកំណត់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post