header ads

Sponsor

តាកែវៈ ដោយមានបញ្ជារពីស្នងការនគរបាលខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាភេម ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ កាលពីវេលាម៉ោង៩៖៥០នាទីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៩ បានធ្វើការចេញល្បាត តាមចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចផ្លូវលំស្ថិតនៅភូមិប្រស៊ូង ប្រទះឃើញជនសង្ស័យម្នាក់ ហៅធ្វើការឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ ដាក់លាក់​ទុក​នៅក្នុងសំបកឆ្នាំងសាកទូរស័ព្ទ។

ជនរងគ្រោះឈ្មោះ ឈៀន ចិត្រា អាយុ២៣ឆ្នាំ ទីលំនៅភូមិអង្គគគី ឃុំពពេល (ជាមុខសញ្ញាជួញដូរសារធាតុសកម្ម) ។

បច្ចុប្បន្ន​ជនសង្ស័យ រួមនឹងថ្នាំញៀនខាងលើ ត្រូវបានកម្លាំងនគរបាល ​កសាងសំណុំរឿង​បញ្ជូនទៅតុលាការចាត់ការ​តាម​នីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post