header ads

Sponsor

បន្ទាយមានជ័យ​ ៖ ករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្ត មួយគ្រឿងបុក​គោយន្ត​កន្រ្តៃពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់​ម្នាក់ របួស​​ស្រាលម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ២០១៩ លើផ្លូវ​ជាតិ​លេខ​៥៦ ត្រង់ចំណុច​ស្រះ​ពី​ខាងត្បូង​សឹក​រង​ស្រុក​ក្នុង​ឃុំ​-​ស្រុក​ថ្មពួក ។​ ​

អ្នកបើកបរ​គោយន្ត​កន្ត្រៃ មានឈ្មោះ កូណ ដូង ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ អណ្តូង​ខ្លុង​ឃុំ​គំរូ រងរបួស​ស្រាល និង​ឈ្មោះ ណែម រ៉ាត់ អាយុ ៥៧ ឆ្នាំ រស់នៅ​ភូមិ អណ្តូង​ខ្លុង ឃុំ​គំរូ ស្រុក​ថ្មពួក​ជា​អ្នករួមដំណើរ បាន​ស្លាប់​នៅ​និង​កន្លែង​។ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​បន្សល់​ទុក្ខ​រថយន្ត​ម៉ា​កមី​សុ​យ​មី​ស៊ី ប៉ុយ​សូ ពាក់​ស្លាក​លេខ ប​.​ជ ៣A -១២៨៧ នៅ​និង​កន្លែងកើតហេតុ​។​ ​សមត្ថកិច្ច​បន្តថា ការខូចខាត​រថយន្ត​ខូចខាត​ស្រាល​។ តែ​គោយន្ត​កន្ត្រៃ​ខូចខាត​ទាំងស្រុង​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post