
ក្រោយព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ មានសង្ឃដីការលើកដាក់ លើកតម្កើងហួសនិស្ស័យ ទៅលើសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហផ្ទៃ ដោយថា «សម្តេច ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា » ហើយសម្តេចក្រឡាហោម បានចាត់ទុកថាជាសារទុច្ចរិតបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា ។

ក្រោយមកទៀតព្រះតេជគុណក៏បានឡាយវីដេអូបកស្រាយផងដែរ តែបើយើងតាមខ្លឹមសារគឺមិនខុសអីពីអត្ថបទលើកតម្កើងមុនទេ រហូតដល់មុននេះ យប់ថ្ងៃទី ១១ ខែកុម្ភៈ នេះប្អូនស្រីសម្ដេច តេជោ លោកស្រី ហ៊ុន ស៊ីណាត បានប្រតិកម្មតបថា៖
🙏អុញ!ព្រះសង្ឃអង្គនេះនិយាយចាក់ដោតធ្ងន់ធ្ងរណាស់មើលទៅបែបចង់ត្រាស់ដឹងមុនវិសាខបូជាទេដឹងបានខំប្រឹងវិភាគម្ល៉េះណ៌😂 ជាសង្ឃទេទុកការងារនេះសម្រាបរដ្ឋាភិបាលលោកគិតទៅបានទេលោកប្អូន? 💐សូមលោករដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា ជួយមើលសង្ឃអង្គនេះផងទានម្ចាស់៚។
វីដេអូទាំងស្រុងនេះការបកស្រាយ៖