
កៀកថ្ងៃបុណ្យនៃក្តីស្រលាញ់ជិតមកដល់ ទាំងក្រសួងអប់រំយុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិត ទប់ស្កាត់សកម្មភាពមិនប្រក្រតីនានា ប៉ុន្តែតារាចម្រៀងប្រុសលោក ថេណា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង Original Song បានបញ្ចេញបទថ្មីរបស់ខ្លួន ច្រៀងរួមជាមួយលោក YT មានចំណងជើងថា “អេម” បានធ្វើឲ្យអ្នកគាំទ្ររបស់លោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការភ្ញាក់ផ្អើលនេះ គឺមហាជនផ្អើលជេរប្រទេចផ្តាសារ និងស្នើឱ្យអាជ្ញាធរមានសមត្ថិកិច្ចចាត់វិធានការចំពោះបញ្ហានេះ ព្រោះថាអត្ថន័យនៃបទចម្រៀងនេះ លោកបានហាមមិនអោយ ក្មេងៗក្រោមអាយុ១៨ឆ្នាំស្តាប់នេះទេ ហើយបទចម្រៀងថ្មីនេះ ធ្វើឲ្យពួកគេស្ដាបហើយ ចង់ក្តៅខ្លួនម្តងៗ ឯចំណែកអ្នកខ្លះទៀតស្ទើរតែឈាមច្រមុះទៅហើយ ដោយផ្តើមដោយសំឡេងថ្ងូរ បន្ទាប់មករៀបរាប់ពីសកម្មភាពត្រង់ដែលខ្លួនបានដឹកសង្សារចូលទៅក្នុងថ្នាក់រៀន ដោះអាវរួចចាប់ផ្តើមរួមរ័កទាំងតក់ក្រហល់។

ដោយឃ្លាមួយនៃបទចម្រៀងនោះសរសេរថា ៖ ម្តេចក៏នាងពូកែខ្លាំងម្ល៉េះ ចង់បានក្បាច់អីក៏ពិសីអូនចេះ បើនិយាយពីការលេងSkill ចង្កេះ វាលឿនដូចជាសេះទន្សាយក្រហម…។ល។
ក្រៅពីឃ្លាទាំងនេះ នៅមានឃ្លាជាច្រើនទៀតដែលរំលឹកត្រង់ៗពីការរួមភេទតែម្តង។
ជាមួយគ្នានេះដែរ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក ក៏បានប្រតិកម្មថា ៖
អ្នកមានសេរីភាព តែបេីអ្នកប្រេីសេរីភាពរបស់អ្នកអោយប៉ះពាល់ សន្តិសុខសង្គម វប្បធម៌ សាសនា ភាពថ្លៃថ្នូររបស់សង្គម នោះជា បទល្មេីស ។
ខួរក្បាលលែងចេះតែងចំរៀងថ្លៃថ្នូរហេីយមែនទេ ? ខ្លាចគេមិនបានដៀលឬយ៉ាងណា ? បេីមិនបានជួយកសាងសង្គមនេះអោយថ្លៃថ្នូរទេ សុំកុំរុញច្រានវាទៅភាពធ្លាក់ចុ
លោកក៏សូមនូមពរឲ្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កោះហៅបុគ្គលនេះមកអប់រំ និងមេត្តាសហកាជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មេត្តាបិទ Chanel បទចំរៀងនេះតាមបណ្ដាញ Internet ចៀងវាងអត្ថន័យចំរៀងនេះប៉ះពាល់ដល់សតិអារម្មណ៍យុវជនយុវតីខ្មែរ ។ Entertainment មានតួនាទីសំខាន់ណាស់ក្នុងការសាបព្រួសមនោគមបញ្ជ្រាបចំនេះដឹងដល់យុវជន បេីមនោគមលក្ខណៈអប់រំ វានឹងជួយសង្គមតាមរយៈផ្លាស់ប្ដូរបរិបទគំនិត បេីមនោគមឆ្កួតបែបនេះ វានឹងសាបព្រួសបានភាពឆ្កួតលីលាដូចគ្នា ។
