header ads

Sponsor

ប្រទេសថៃៈ យ៉ាងហោចណាស់ ក៏មានពលករខ្មែរចំនួន ១០នាក់ដែរ រងរបួសធ្ងន់ស្រាល នៅក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅឯប្រទេសថៃ ខណៈដែលពួកគេទាំងអស់គ្នា ទំនងជាម៉ៅរថយន្ត ដើម្បីត្រឡប់មកស្រុកកំណើត ក្នុងការបន្តឯកសារ ហើយក៏បានជួបនឹងរឿងបែបនេះតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥ ទៀបភ្លឺថ្ងៃទីទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេខ ៣៥៩ ត្រង់ចំណុចផ្លូវបែកជា ៤ កន្លែងភ្លើងស្តុប បានក្រកសុំប៊ូន  ក្នុងស្រុកស្រ៊ីមហាពោធិ ខេត្តប្រាជីនបុរី ប្រទេសថៃ រវាងរថយន្តម៉ាក តូយ៉ូតា ( តួរីស ) ព៌ណស  ពាក់ស្លាកលេខ បាងកក ១៥-២០៣២ ជាមួយនឹងរថយន្តម៉ាក អ៊ីស៊ុយស៊ុយ ធុនដឹកទំនិញ (កង់៦) ពាក់ស្លាកលេខ កានចៈនៈបុរី  ៧០-៩២៤៧  ក្នុងទិសដៅស្របគ្នា។

របាយការណ៍ដែលយើងទទួលបានគឺ អ្នកបើកបររថយន្តធំមានឈ្មោះ សុផល សុវណ្ណ ភេទប្រុស អាយុ៥៦ឆ្នាំ បាននិយាយថា នៅមុនពេលកើតហេតុ លោកបានបើករថយន្តជាធម្មតា ដោយបានមកឈប់ត្រង់ផ្លូវបំបែក ដោយសារតែមានភ្លើងក្រហមជាសញ្ញា។

លោកបានបន្តថា នៅពេលនោះដែរ ស្រាប់តែឮសម្លេងអ្វីមួយយ៉ាងខ្លាំងនៅខាងក្រោយ លោកក៏បានចុះទៅមើល ស្រាប់តែឃើញរថយន្តតួរីសនេះ បើកមកបុករថយន្តលោកពីក្រោយយ៉ាងពេញទំហឹង ដែលបណ្តាលឱ្យរួញក្បាលរថយន្ត ព្រមទាំងកៀបជាប់អ្នកបើកបរថែមទៀត ទើបលោកបានរាយការទៅក្រុមតម្រួតឱ្យចុះពិនិត្យ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានយកឧបករណ៍សម្រាប់កាត់ដែក មកកាត់ដើម្បីទាញយកអ្នកបើកបរចេញ ព្រោះរូបគេបានកៀបជាប់ជាមួយនឹងចង្កូតទៅហើយ ដោយឡែកអ្នកនៅក្នុងរថយន្ត ដែលសុទ្ធតែជាពលករខ្មែរ សរុបចំនួន ១០ នាក់ បានរងរបួសធ្ងន់ស្រាល ដោយមានខ្លះបាក់ជើងផងដែរ ដោយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បញ្ហានេះគឺបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនហួសកំណត់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post