ព្រះសីហនុៈ នគរបាលខេត្តព្រះសីហនុឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើត កាលពីវេលាម៉ោងប្រមាណ៨៖៣០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ១៧៦-១៧៧ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នគរបាលខេត្តព្រះសីហនុ បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត១គ្រឿងម៉ាក PRUIS ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ សុង សំ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានទិសដៅពីក្រុងព្រះសីហនុ ទៅស្រុកកំពង់សិលា លុះដល់ចំណុចខាងលើ បានបត់ឆ្វេង ឆ្លងកាត់ផ្លូវ បន្ទាប់មកក៏មានរថយន្តធុនធំ មកពីខាងក្រោយ ជ្រុលចង្កូតកៀរធ្លាក់ផ្លូវទាំងពីរ រថយន្តធុនធំម៉ាក HYUNDAI ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ជា រ៉ាវី ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
គ្រោះថ្នាក់នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ ប៉ុន្តែខូចខាតរថយន្តទាំងពីរគ្រឿង ត្រូវបាន សមត្ថកិច្ចចាត់ចែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្ត៕



