header ads

Sponsor

យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកគឹម រស្មី និងបញ្ចប់តំណែង ហើយបណ្តេញចេញពីក្រមខណ្ឌ នៃកងយោធពលខេមរភូមិន្ទ។

បើតាមផេគផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ៖ នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥គឺការវះកាត់។

សូមជម្រាបជូនថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញលោក គឹម រស្មី បានឡើងឈរលើវេទិកាខួបកំណើត ឈរអមដោយភរិយា និងកូនៗ ហើយលោកបានប្រកាសជាសាធារណៈចែកសែកដល់កូនៗចំនួន៥នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនដុល្លារអាមេរិក សរុប៥០ម៉ឺនដុល្លារ សម្រាប់ជាកាដូដល់ពួកគេ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post