ភ្នំពេញៈ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងថា លោកមានសេនារីយោច្រើន ក្នុងការចូលស្រុកវិញ។
ការអះអាងនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ក្នុងការចាប់ខ្លួន លោក សម រង្ស៊ី គ្រប់ពេលវេលា។
លោក សម រង្ស៊ី បានលើកឡើងបណ្តាញសង្គមថា ក្រោយពី ហ៊ុន សែន បានបញ្ជាឲ្យអ្នកក្រោមឱវាទគាត់ "កម្ទេចសរសៃឈាម គណបក្សសង្គ្រោះជាតិ" នៅមូលដ្ឋាន លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិទាំងមូល ទប់ស្កាត់ផែនការឧក្រិដ្ឋ របស់ ហ៊ុន សែន នេះ ពីព្រោះអ្នកដែលអាចរងគ្រោះមានចំនួនរាប់លាននាក់ ដូចក្រោមរបប ប៉ុល ពត អញ្ចឹងដែរ”។
លោក សម រង្ស៊ី អះអាងថា លោកចូលស្រុកដោយមានអន្តរជាតិគាំទ្រនៅពីក្រោយខ្នង ហើយមានប្រជាពលរដ្ឋ កម្មករ គាំទ្រច្រើន៕
