header ads

Sponsor

ភ្នំពេញ ​៖ នៅ​ព្រឹក​នេះ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ ​ឯកឧត្ដម ឃួ​ង ស្រេង ​ដោយបាន​កោះអញ្ជើញ អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ សមត្ថកិច្ច​ពាក់ព័ន្ធ ​និង ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំង​អស់​មក​ប្រជុំ​ ដើម្បី​ណែនាំ​ពី​ការងារ​មួយ​ចំនួន ​ពាក់ព័ន្ធ​នឹង​ការ​ហាម​រថយន្ត​ធំៗ​ចេញ ​ចូលក្នុង​រាជ​ធានី ​ខណៈដែល​ភ្នំពេញ​បច្ចុប្បន្នកំពុង​ ប្រឈម​នឹង​ការ​កកស្ទះ​ចរាចរ​រាល់ថ្ងៃ ​និង​គ្រោះថ្នាក់​នោះ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ នេះ ឯកឧត្ដម ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍​ បញ្ជាក់​ឱ្យដឹងថា ​ចំពោះ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​គ្រប់​ប្រភេទ​ គឺ​ចាប់ពី​ថ្ងៃនេះ​ទៅ​ មិន​មាន​ការ​អនុញ្ញាតិ​ឱ្យ​ចេញចូល​រាជធានី​ភ្នំពេញ​នៅ​ពេល​ថ្ងៃជា​ដាច់ខាត​ចាប់ពី​ម៉ោង​៦ ព្រឹក​រហូតដល់​ម៉ោង​៩​យប់​។ ​

ដោយឡែក​សម្រាប់​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ ដែល​ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ ស្រប​ពេល​ដែល​វិស័យ​សំណង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​រីកចម្រើន ​ គឺ​រថយន្ត​ប្រភេទ​នេះ​អាច​អនុញ្ញាត​ឱ្យចេញ ​ចូលក្នុង​រាជធានី​ភ្នំពេញ​ នៅ​អំឡុងពេល​ថ្ងៃ​បាន​ដោយ​កំណត់​ពេលវេលា​ច្បាស់លាស់​ គឺ​អាចធ្វើ​ចរាចរណ៍​បាន​នៅ​ម៉ោង​៩​ព្រឹក ​ប៉ុន្តែ​ត្រូវ​ផ្អាក​នៅ​ក្នុង​ម៉ោង​ដែល​កម្មករ បុគ្គលិក ​សិស្សានុសិស្ស​ចេញពី​សាលា​រៀន ​និង​ចេញពី​បំពេញការងារ ​នោះ​គឺ​នៅ​ម៉ោង​១១​ព្រឹក​ម៉ោង ​២​រសៀល ​និង​ម៉ោង ​៥​ល្ងាច​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​។ ​

ឯកឧត្ដម ​ឃួ​ង ស្រេង ក៏បាន​ជំរុញ ក៏ដូចជា​ណែនាំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​ ទាំងអស់​ត្រូវ​តាមដាន ​និង​ត្រួតពិនិត្យ​ទៅលើ​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ទាំងអស់ ជៀសវាង​ឱ្យ​បាន​នូវ​ការប្រើប្រាស់​គ្រឿងញៀន​ គ្រឿង​ស្រវឹង​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post