header ads

Sponsor

កំពតៈ រន្ធត់ណាស់! បុរសកម្មវាយថ្មភ្នំ​ដំរីម្នាក់ បានរអិលជើងធ្លាក់ពីលើភ្នំ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង កាលពីវេលាម៉ោង៩៖៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិត​នៅក្នុងភូមិភ្នំដំរី ​ឃុំ​ដំណាក់កន្ទួតខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលបុរសនោះធ្លាក់ពីលើ​ភ្នំ​ បណ្តាល​ឲ្យ​បោកក្បាល និងថ្មស្លាប់ ខណៈ​ដែល​បុរសរងគ្រោះបានរអិលជើងធ្លាក់មកពីលើភ្នំ ហើយដួលបោកក្បាលនឹងថ្មតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាជនរងគ្រោះខាងលើ មានឈ្មោះ សូត្រ សិត អាយុ៥២ឆ្នាំ រស់នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post