header ads

Sponsor

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គ្រោងចាត់តាំងអ្នកជំនាញ ឲ្យសិក្សា ដើម្បីឈានទៅបង្កើតច្បាប់គ្រប់គ្រងកញ្ឆា នៅកម្ពុជា ដើម្បីលើកកំពស់ ផ្នែកវេជ្ជសាស្រ្តផលិតឪសថ និងលើក កំពស់សេដ្ឋកិច្ចជាតិផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើអោយឲ្យមន្រ្តីជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការសិក្សា ស្រាវជ្រាវឈានទៅបង្កើតច្បាប់ គ្រប់គ្រងការ ផលិតដំណាំកញ្ឆា និងការប្រើប្រាស់កញ្ឆា ស្របច្បាប់ ខណៈប្រទេសធំៗមួយចំនួន ដូចជាអាមេរិក កាណាដា និង ថៃ ជាដើមនោះ បានបង្កើតច្បាប់ឲ្យមានការប្រើប្រាស់កញ្ឆា។

ថ្លែងនៅក្នុងពិធីបើកសន្និបាតការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី១៣កុម្ភៈនៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ថ្លែងបញ្ជាក់ថា បើប្រៀបធៀបនៃសារជាតិញៀនរបស់កញ្ឆា និងថ្នាំញៀន គឺមានភាពខុសគ្នា ដោយកញ្ឆា មានសារជាតិញៀនតិចជាងថ្នាំញៀន ។ កញ្ឆាត្រូវបានពិភពលោកយកមកប្រើប្រាស់លើវិស័យវេជ្ជសាស្រ្ត ដើម្បីផលិតជាឪសថ សម្រាប់សណ្តំអ្នកជំងឺ បំបាត់ការឈឺចាប់ដល់អ្នកជំងឺ ជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post