header ads

Sponsor

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ការវិលត្រឡប់របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងនាំមកនូវមហន្ដរាយដល់កម្ពុជា ជាពិសេសលោកនឹងធ្វើឲ្យបដិវត្តន៍ពណ៌នៅកម្ពុជាផងដែរ។

ប្រសាសន៍របស់សម្តេច ស ខេង នេះ ធ្វើឡើងបន្ទាប់ពីលោកស្រី មូរ សុខហួរ មនុស្សជំនិតរបស់លោក សម រង្ស៊ី បានប្រកាសជាថ្មីថា លោក សម រង្សីនឹងមកកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៩នេះ គ្មានលុបចោលដូចការលើកឡើង របស់មតិមួយចំនួននោះទេ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា “មិនមែនដូចឆ្នាំ២០១៣ទេ ។ ឆ្នាំ២០១៣មក មានព្រះរាជក្រឹត្យលើកលែងទោស ឲ្យសម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងមួយស្របច្បាប់ ហើយមកដើម្បីប្រកួតប្រជែង ការបោះឆ្នោតតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្ដែមកលើកនេះ គឺមកនាំនូវមហន្ដរាយដល់ស្រុក។ បានន័យថា មកបំផ្លាញសុខសន្ដិភាព ស្ថេរភាព មិនមែនមកប្រកួតប្រជែងការបោះឆ្នោតទេ គឺមកធ្វើបដិវត្តន៍ពណ៌ ដូច្នេះគឺយើងត្រូវតែម្ចាស់ការគ្រប់គ្រងឲ្យបានល្អ”។

សម្ដេចបន្ដថា លោក សម រង្ស៊ី ជាជនជាតិខ្មែរ ដូច្នេះក្រសួងមហាផ្ទៃគ្មានសិទ្ធិរារាំងជនជាតិខ្មែរ ណាម្នាក់ចូលស្រុកឡើយ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ថា សព្វថ្ងៃលោក សម រង្ស៊ី អស់តម្លៃសម្រាប់ពលរដ្ឋខ្មែរ ដោយសារតែលោកគ្មានឥទ្ធិពលអ្វីទៀតទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post