header ads

Sponsor

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យិច ឈាណាវី នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមលើសំណុំរឿង ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ដោយផ្តន្ទាទោសស្ត្រីម្នាក់ឈ្មោះ ឈី ស៊ីថន ភេទស្រី អាយុ៣០ឆ្នាំ ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ នឹងពិន័យជាប្រាក់៤០លានរៀលចូលជាថវិការដ្ឋ នឹងបើកផ្លូវឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនជនជាប់ចោទម្នាក់ ពាក់ពន្ធករណីដឹកជញ្ជូនគ្រឿងញៀន ប្រមាណជិត៤គឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។

កិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀននេះ គឺបានធ្វើឡើងដោយមានការសហការគ្នា រវាងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងការិយាល័យទី៧ នៃមន្ទីរប្រឆាំគ្រឿងញៀន និងគណៈកម្មការបង្រ្កាបបទល្មើស កាលពីថ្ងៃទី២៣ មេសា ២០១៨ វេលាម៉ោង៥ល្ងាច នៅចំណុចប្រៃសណីយ៍កម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចចម្រុះនៃអនុគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនតាមបញ្ញើរប្រៃសណីយ៍ ដោយមានការសម្របសម្រួ​លពីលោកព្រះរាជអាជ្ញារងលោក រៀល សុភិន បានដំណើរការត្រួតពិនិត្យ ស៊ើបអង្កេតលើកញ្ចប់បញ្ញើរមិនប្រក្រតី ដែលផ្ញើមកពីប្រទេសប៊ែលហ្ស៊ិក ចូលមកកម្ពុជា ហើយមានអ្នកទទួលជាជនជាតិខ្មែរម្នាក់ (ឃាត់ខ្លួន)​ ជាអ្នកទទួលកញ្ចប់បញ្ញើរនោះ។ កិច្ចប្រតិបត្តិការនោះ ចាប់យកវត្ថុសារធាតុញៀនប្រភេទអិចស្តាសគ្រាប់(MDMA)ទម្ងន់សរុប ៣៤០០ ក្រាមផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post