header ads

Sponsor

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះ​អាសន្ន ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន (ចេញសែកអត់លុយ )។

ជនជាប់ចោទឈ្មោះ ខាត់ គន្ធី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ២៤០ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាបុគ្គលិ​កផ្នែកកាន់ការលុយកាក់របស់ក្រុមហ៊ុនមួយ។

ជនជាប់ចោទ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននៅក្នុងភោជនីដ្ឋាន មួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបង្គាប់របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ។

ក្រោយចាប់ខ្លួន និងសាកសួររួច ព្រះរាជអាជ្ញាអមតុលាការបានសម្រេចចោទប្រកាន់ឈ្មោះ ខាត់ គន្ធី ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ហើយចៅក្រមបានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះ​អាសន្នសិន ដើម្បីបើកការស៊ើបសួរនៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post