header ads

Sponsor

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១៩នេះ ចំប៉ី​ខ្មៅក្នុងសម្លៀក​បំពាក់ឯកសណ្ឋានអ្នកទោស ពណ៌ស្លាទុំ ដៃជាប់ខ្នោះយ៉ាងសង្ហារ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកតុលាការ ដើម្បីសាកសួរពាក់ព័ន្ធសំណុំរឿងញុះញង់ឲ្យ​មានការរើសអើ​ង។ អ្វីជាទីចាប់អារម្មណ៍នាពេលនេះ ចំប៉ី​ខ្មៅលែងញញឹមផ្គើនទៀតហើយ។

ពេលនេះលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើ​បសួរ កំពុ​ងសួរយកចម្លើយលំអិតពី យិន ហេង ហៅចំប៉ី​ខ្មៅ ពាក់ព័ន្ធសំណុំរឿងញុះញង់អោយមានការរើសអើង តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។

គួរជម្រាប​ដែរថា ការឈានទៅដល់ការឃាត់ខ្លួន យិន ហេង ដែលមានគណនី Facebook ឈ្មោះ «ចំប៉ីខ្មៅ» ធ្វើឡើងបន្ទាប់ពីយុវជនរូបនេះ បានបង្ហាញវីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថទៅដល់ជាតិសាសន៍ខ្មែរ។ វីដេអូនោះ បានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោសឲ្យសមត្ថកិច្ច ចាត់ការចំពោះបុគ្គលភេទទី៣នេះផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post